នៅពេលគាត់កំពុងសាបព្រោះ គ្រាប់ពូជខ្លះធ្លាក់នៅក្បែរផ្លូវ ហើយបក្សាបក្សីក៏មកស៊ីអស់។
ម៉ាកុស 6:1 - ព្រះគម្ពីរខ្មែរសាកល ព្រះយេស៊ូវយាងចេញពីទីនោះ ហើយទៅដល់ស្រុកកំណើតរបស់ព្រះអង្គ ពួកសិស្សរបស់ព្រះអង្គក៏ទៅតាមព្រះអង្គដែរ។ Khmer Christian Bible ព្រះអង្គក៏ចេញពីទីនោះ យាងចូលទៅក្នុងស្រុករបស់ព្រះអង្គ ហើយពួកសិស្សក៏មកតាមព្រះអង្គដែរ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះយេស៊ូវយាងចេញពីទីនោះ ត្រឡប់ទៅភូមិស្រុករបស់ព្រះអង្គវិញ ហើយពួកសិស្សក៏ទៅតាមព្រះអង្គ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះយេស៊ូយាងចេញពីទីនោះត្រឡប់ទៅភូមិស្រុករបស់ព្រះអង្គវិញ ពួកសិស្ស*ក៏ទៅតាមព្រះអង្គដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះយេស៊ូវទ្រង់យាងចេញពីទីនោះ ទៅឯស្រុកទ្រង់វិញ ហើយពួកសិស្សក៏តាមទ្រង់ទៅ អាល់គីតាប អ៊ីសាចេញពីទីនោះត្រឡប់ទៅភូមិស្រុករបស់គាត់វិញ ពួកសិស្សក៏ទៅតាមគាត់ដែរ។ |
នៅពេលគាត់កំពុងសាបព្រោះ គ្រាប់ពូជខ្លះធ្លាក់នៅក្បែរផ្លូវ ហើយបក្សាបក្សីក៏មកស៊ីអស់។
គឺទៅដល់ទីក្រុងមួយដែលគេហៅថាណាសារ៉ែត ហើយរស់នៅទីនោះ ដើម្បីឲ្យសេចក្ដីដែលបានថ្លែងមកតាមរយៈបណ្ដាព្យាការីត្រូវបានបំពេញឲ្យសម្រេច ដែលថា: “ព្រះអង្គនឹងត្រូវគេហៅថា អ្នកណាសារ៉ែត”៕
ព្រះយេស៊ូវមានបន្ទូលនឹងពួកគេថា៖“ព្យាការីគ្មានការអាប់ឱនកិត្តិយសទេ លើកលែងតែនៅក្នុងស្រុកកំណើត ក្នុងចំណោមសាច់ញាតិ និងក្នុងគ្រួសាររបស់ខ្លួនប៉ុណ្ណោះ”។