ពួកគ្រូវិន័យដែលចុះមកពីយេរូសាឡិមនិយាយថា៖ “គាត់មានបេលសេប៊ូលចូល គាត់ដេញអារក្សដោយមេអារក្សទេ”។
ម៉ាកុស 5:10 - ព្រះគម្ពីរខ្មែរសាកល វាក៏ទទូចអង្វរព្រះអង្គ កុំឲ្យព្រះអង្គបណ្ដេញពួកវាចេញពីតំបន់នោះឡើយ។ Khmer Christian Bible ហើយវាបានអង្វរព្រះអង្គយ៉ាងទទូច កុំឲ្យបណ្ដេញពួកវាចេញពីស្រុកនោះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ វាទទូចអង្វរព្រះអង្គយ៉ាងខ្លាំង សូមកុំឲ្យបណ្តេញពួកវាចេញពីស្រុកនោះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ វាទទូចអង្វរ សូមកុំឲ្យព្រះអង្គបណ្ដេញពួកវាចេញពីស្រុកនោះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះវាទទូចអង្វរសូមកុំឲ្យទ្រង់បណ្តេញវារាល់គ្នាចេញពីស្រុកនោះឡើយ អាល់គីតាប វាទទូចអង្វរ សូមកុំឲ្យអ៊ីសាបណ្ដេញពួកវាចេញពីស្រុកនោះ។ |
ពួកគ្រូវិន័យដែលចុះមកពីយេរូសាឡិមនិយាយថា៖ “គាត់មានបេលសេប៊ូលចូល គាត់ដេញអារក្សដោយមេអារក្សទេ”។
ព្រះយេស៊ូវអនុញ្ញាតឲ្យពួកវា។ វិញ្ញាណអសោចទាំងនោះក៏ចេញទៅចូលក្នុងជ្រូក។ ហ្វូងជ្រូកប្រមាណពីរពាន់ក្បាលនោះ បានបោលចុះតាមចំណោតភ្នំទៅក្នុងបឹង ហើយលង់ទឹកងាប់ក្នុងបឹងនោះអស់ទៅ។
ព្រះអង្គទ្រង់សួរវាថា៖“តើឯងឈ្មោះអ្វី?”។ វាទូលឆ្លើយថា៖ “ទូលបង្គំឈ្មោះកងទ័ព ពីព្រោះយើងខ្ញុំមានគ្នាច្រើន”។