គឺរបៀបដែលលោកចូលទៅក្នុងដំណាក់របស់ព្រះ ហើយនាំគ្នាហូបនំប៉័ងតាំងថ្វាយដែលច្បាប់ហាមមិនឲ្យលោក និងពួកអ្នកដែលនៅជាមួយលោកហូបឡើយ លើកលែងតែពួកបូជាចារ្យប៉ុណ្ណោះ។
ម៉ាកុស 2:26 - ព្រះគម្ពីរខ្មែរសាកល គឺរបៀបដែលលោកចូលទៅក្នុងដំណាក់របស់ព្រះ នៅសម័យមហាបូជាចារ្យអ័បៀថើរ ហើយហូបនំប៉័ងតាំងថ្វាយ ព្រមទាំងចែកឲ្យពួកអ្នកដែលនៅជាមួយលោកផង ជានំប៉័ងដែលច្បាប់ហាមមិនឲ្យហូបឡើយ លើកលែងតែពួកបូជាចារ្យប៉ុណ្ណោះ”។ Khmer Christian Bible នៅសម័យសម្ដេចសង្ឃអ័បៀថើរ ស្ដេចដាវីឌបានចូលទៅក្នុងដំណាក់ព្រះជាម្ចាស់ និងបានបរិភោគនំប៉័ងតាំងថ្វាយព្រះជាម្ចាស់ ដែលវិន័យបានហាមមិនឲ្យបរិភោគ លើកលែងតែសង្ឃ ហើយគាត់បានឲ្យនំបុ័ងនោះដល់គូកនថែមទៀតផង» ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ស្តេចបានយាងចូលទៅក្នុងដំណាក់របស់ព្រះ ពេលលោកអ័បៀថើរធ្វើជាសម្ដេចសង្ឃ ហើយសោយនំបុ័ងតាំងថ្វាយព្រះ ទាំងចែកឲ្យពួកអ្នករួមដំណើរជាមួយទៀតផង ដែលច្បាប់ហាមមិនឲ្យអ្នកណាបរិភោគឡើយ គឺសម្រាប់តែពួកសង្ឃប៉ុណ្ណោះ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅសម័យនោះ លោកអបៀថើរធ្វើជាមហាបូជាចារ្យ*។ ព្រះបាទដាវីឌបានចូលទៅក្នុងដំណាក់របស់ព្រះជាម្ចាស់ យកនំប៉័ងដែលគេតាំងថ្វាយព្រះជាម្ចាស់មកសោយ ព្រមទាំងចែកឲ្យពួកបរិពារបរិភោគទៀតផង។ តាមច្បាប់* មានតែពួកបូជាចារ្យ*ប៉ុណ្ណោះ ដែលមានសិទ្ធិបរិភោគនំប៉័ងនោះ។ តើអ្នករាល់គ្នាមិនដែលអានអត្ថបទនោះទេឬ!»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គឺដែលទ្រង់បានយាងចូលទៅក្នុងដំណាក់ព្រះ នៅក្នុងជាន់ដែលអ័បៀថើរធ្វើជាសំដេចសង្ឃ ហើយបានសោយនំបុ័ងតាំងទុក ទាំងចែកឲ្យពួកអ្នកដែលនៅជាមួយផង ដែលគ្មានច្បាប់ឲ្យទ្រង់សោយសោះ ជារបស់ទុកសំរាប់តែពួកសង្ឃប៉ុណ្ណោះ អាល់គីតាប នៅសម័យនោះ លោកអបៀថើរធ្វើជាមូស្ទី។ ទតបានចូលទៅក្នុងដំណាក់របស់អុលឡោះ យកនំបុ័ងដែលគេតាំងជូនអុលឡោះមកបរិភោគ ព្រមទាំងចែកឲ្យពួកអ្នកបម្រើបរិភោគទៀតផង។ តាមហ៊ូកុំមានតែអ៊ីមុាំប៉ុណ្ណោះ ដែលមានសិទ្ធិបរិភោគនំបុ័ងនោះ។ តើអ្នករាល់គ្នាមិនដែលអានអាយិតនោះទេឬ?»។ |
គឺរបៀបដែលលោកចូលទៅក្នុងដំណាក់របស់ព្រះ ហើយនាំគ្នាហូបនំប៉័ងតាំងថ្វាយដែលច្បាប់ហាមមិនឲ្យលោក និងពួកអ្នកដែលនៅជាមួយលោកហូបឡើយ លើកលែងតែពួកបូជាចារ្យប៉ុណ្ណោះ។
ព្រះយេស៊ូវមានបន្ទូលនឹងពួកគេថា៖“តើអ្នករាល់គ្នាមិនដែលអានអ្វីដែលដាវីឌបានធ្វើ នៅពេលលោក និងពួកអ្នកដែលនៅជាមួយលោកខ្វះខាត ហើយឃ្លានទេឬ?