តាមពិត ប្រសិនបើអ្នករាល់គ្នាស្រឡាញ់អ្នកដែលស្រឡាញ់អ្នករាល់គ្នា តើអ្នករាល់គ្នានឹងបានរង្វាន់អ្វី? សូម្បីតែពួកអ្នកទារពន្ធក៏មិនធ្វើដូច្នោះដែរទេឬ?
ម៉ាកុស 2:15 - ព្រះគម្ពីរខ្មែរសាកល ពេលព្រះយេស៊ូវគង់នៅផ្ទះរបស់លេវី មានអ្នកទារពន្ធ និងមនុស្សបាបជាច្រើនរួមតុអាហារជាមួយព្រះយេស៊ូវ និងពួកសិស្ស ដ្បិតមានមនុស្សជាច្រើនមកតាមព្រះអង្គ។ Khmer Christian Bible បន្ទាប់មក ព្រះអង្គបានចូលរួមបរិភោគអាហារនៅផ្ទះលោកលេវី ហើយមានពួកអ្នកទារពន្ធដារ និងពួកមនុស្សបាបជាច្រើនបានចូលរួមបរិភោគជាមួយព្រះយេស៊ូ និងពួកសិស្សដែរ ព្រោះមានមនុស្សជាច្រើនកំពុងដើរតាមព្រះអង្គ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលព្រះយេស៊ូវគង់នៅតុក្នុងផ្ទះរបស់លេវី មានអ្នកទារពន្ធ ព្រមទាំងមនុស្សបាបជាច្រើន មកអង្គុយរួមតុជាមួយព្រះអង្គ និងពួកសិស្ស ដ្បិតមានមនុស្សជាច្រើន ដែលមកតាមព្រះអង្គ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បន្ទាប់មក ព្រះយេស៊ូសោយព្រះស្ងោយនៅផ្ទះលោកលេវី។ មានអ្នកទារពន្ធ* ព្រមទាំងមនុស្សបាបជាច្រើន មករួមតុជាមួយព្រះអង្គ និងពួកសិស្ស*។ មានមនុស្សប្រភេទនោះច្រើននាក់បានមកតាមព្រះអង្គ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលព្រះយេស៊ូវទ្រង់គង់នៅតុក្នុងផ្ទះគាត់ នោះមានមនុស្សយកពន្ធ នឹងមនុស្សបាបជាច្រើន មកអង្គុយនៅតុជាមួយនឹងទ្រង់ ហើយនឹងពួកសិស្ស ដ្បិតមានគ្នាច្រើនណាស់ ដែលតាមទ្រង់មក អាល់គីតាប បន្ទាប់មក អ៊ីសាពិសាបាយនៅផ្ទះលោកលេវី។ មានអ្នកទារពន្ធ ព្រមទាំងមនុស្សបាបជាច្រើន មករួមតុជាមួយអ៊ីសា និងពួកសិស្ស។ មានមនុស្សប្រភេទនោះច្រើននាក់ បានមកតាមអ៊ីសា។ |
តាមពិត ប្រសិនបើអ្នករាល់គ្នាស្រឡាញ់អ្នកដែលស្រឡាញ់អ្នករាល់គ្នា តើអ្នករាល់គ្នានឹងបានរង្វាន់អ្វី? សូម្បីតែពួកអ្នកទារពន្ធក៏មិនធ្វើដូច្នោះដែរទេឬ?
នៅពេលកំពុងយាងតាមផ្លូវ ព្រះអង្គទតឃើញលេវីកូនរបស់អាល់ផាយ អង្គុយនៅកន្លែងយកពន្ធ។ ព្រះអង្គមានបន្ទូលនឹងគាត់ថា៖“ចូរមកតាមខ្ញុំ!” គាត់ក៏ក្រោកឡើងទៅតាមព្រះអង្គ។
ពួកគ្រូវិន័យរបស់ផារិស៊ីឃើញថាព្រះអង្គសោយជាមួយមនុស្សបាប និងអ្នកទារពន្ធ ក៏និយាយនឹងពួកសិស្សរបស់ព្រះអង្គថា៖ “ម្ដេចក៏គាត់ហូបជាមួយអ្នកទារពន្ធ និងមនុស្សបាបដូច្នេះ?”។
នៅពេលយាងចុះមកពីភ្នំវិញជាមួយពួកសិស្ស ព្រះយេស៊ូវទ្រង់ឈរនៅកន្លែងរាបស្មើ។ នៅទីនោះ មានសិស្សរបស់ព្រះអង្គជាច្រើន និងហ្វូងមនុស្សមួយក្រុមធំដែលមកពីទូទាំងយូឌា និងយេរូសាឡិម ហើយពីទីរ៉ុស និងស៊ីដូន ដែលជាតំបន់មាត់សមុទ្រ។