ពេលនោះ ពួកនាយកបូជាចារ្យ និងពួកចាស់ទុំរបស់ប្រជាជនបានជួបជុំគ្នានៅក្នុងដំណាក់របស់មហាបូជាចារ្យឈ្មោះកៃផាស។
ម៉ាកុស 15:16 - ព្រះគម្ពីរខ្មែរសាកល ពួកទាហាននាំព្រះអង្គទៅក្នុងទីធ្លាដែលជាវិមានអភិបាល ហើយហៅកងទាហានទាំងមូលមក។ Khmer Christian Bible ពួកទាហានក៏យកព្រះអង្គចូលទៅក្នុងទីធ្លាបន្ទាយ និងបានហៅពួកទាហានទាំងអស់មកជួបជុំគ្នា ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពួកទាហានបណ្ដើរព្រះអង្គចូលទៅក្នុងទីធ្លាបន្ទាយ ដែលជាកន្លែងកាត់ក្តី រួចគេហៅទ័ពទាំងអស់មកជួបជុំគ្នា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកទាហានបណ្ដើរព្រះយេស៊ូទៅក្នុងទីធ្លាបន្ទាយ ហើយហៅកងទាហានទាំងមូលមក។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចំណែកពួកទាហាន ក៏នាំទ្រង់ទៅឯទីធ្លា ជាទីកាត់ក្តី រួចគេហៅពួកកងទាហានទាំងអស់ ឲ្យមូលគ្នាមក អាល់គីតាប ពួកទាហានបណ្ដើរអ៊ីសាទៅក្នុងទីធ្លាបន្ទាយ ហើយហៅកងទាហានទាំងមូលមក។ |
ពេលនោះ ពួកនាយកបូជាចារ្យ និងពួកចាស់ទុំរបស់ប្រជាជនបានជួបជុំគ្នានៅក្នុងដំណាក់របស់មហាបូជាចារ្យឈ្មោះកៃផាស។
ពួកគេនាំព្រះយេស៊ូវពីកៃផាសទៅវិមានអភិបាល; ពេលនោះជាពេលព្រឹកព្រលឹម។ ពួកគេមិនចូលទៅក្នុងវិមាននោះទេ ដើម្បីកុំឲ្យត្រូវបានធ្វើឲ្យសៅហ្មង ក្រែងលោមិនបានហូបអាហារបុណ្យរំលង។
ពីឡាត់ក៏ចូលទៅក្នុងវិមានអភិបាលវិញ ហើយហៅព្រះយេស៊ូវមកសួរថា៖ “តើអ្នកជាស្ដេចនៃជនជាតិយូដាឬ?”។
ពួកទាហានបានក្រងមែកបន្លាជាមកុដ បំពាក់លើព្រះសិររបស់ព្រះអង្គ ហើយដណ្ដប់អាវវែងពណ៌ស្វាយឲ្យព្រះអង្គ
ហើយចូលទៅក្នុងវិមានអភិបាលវិញ សួរព្រះយេស៊ូវថា៖ “តើអ្នកមកពីណា?”។ ប៉ុន្តែព្រះយេស៊ូវមិនផ្ដល់ចម្លើយដល់គាត់ឡើយ។
មានបុរសម្នាក់នៅសេសារាឈ្មោះកូនេលាស ជាមេទាហានលើមួយរយនាក់នៃកងទាហានដែលគេហៅថា “កងអ៊ីតាលី”។