ម៉ាកុស 12:5 - ព្រះគម្ពីរខ្មែរសាកល ម្ចាស់ចម្ការចាត់ម្នាក់ទៀតឲ្យទៅ ពួកគេក៏សម្លាប់ម្នាក់នោះ។ លោកចាត់អ្នកផ្សេងទៀតជាច្រើន ពួកគេក៏វាយខ្លះ និងសម្លាប់ខ្លះ។ Khmer Christian Bible គាត់ចាត់ម្នាក់ទៀតឲ្យទៅ ប៉ុន្ដែពួកគេបានសម្លាប់អ្នកនោះ ហើយបាវបម្រើផ្សេងទៀតជាច្រើន ខ្លះត្រូវគេវាយដំ និងខ្លះទៀតត្រូវគេសម្លាប់ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បន្ទាប់មក គាត់ចាត់ម្នាក់ទៀតឲ្យទៅ ហើយគេសម្លាប់អ្នកនោះ ក៏ប្រព្រឹត្តចំពោះអ្នកបម្រើជាច្រើនផ្សេងទៀតដូចគ្នា ខ្លះត្រូវគេវាយ ហើយខ្លះទៀតត្រូវគេសម្លាប់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ម្ចាស់ចម្ការចាត់អ្នកបម្រើម្នាក់ផ្សេងទៀតឲ្យមក។ អ្នកថែចម្ការបានសម្លាប់អ្នកបម្រើនោះ។ បន្ទាប់មក អ្នកបម្រើផ្សេងទៀតជាច្រើនរូបក៏រងគ្រោះដូច្នោះដែរ ខ្លះត្រូវគេវាយដំ ខ្លះត្រូវគេសម្លាប់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គាត់ក៏ចាត់ម្នាក់ទៀត តែគេសំឡាប់អ្នកនោះបង់ ក៏បានចាត់ជាច្រើននាក់ទៅទៀត ខ្លះត្រូវគេវាយ ខ្លះត្រូវគេសំឡាប់ចោល អាល់គីតាប ម្ចាស់ចម្ការចាត់អ្នកបម្រើម្នាក់ផ្សេងទៀតឲ្យមក។ អ្នកថែចម្ការបានសម្លាប់អ្នកបម្រើនោះ។ បន្ទាប់មក អ្នកបម្រើផ្សេងទៀតជាច្រើននាក់ក៏រងគ្រោះដូច្នោះដែរ ខ្លះត្រូវគេវាយដំ ខ្លះត្រូវគេសម្លាប់។ |
“យេរូសាឡិម យេរូសាឡិមអើយ! អ្នកដែលសម្លាប់បណ្ដាព្យាការី ហើយគប់ដុំថ្មសម្លាប់មនុស្សដែលត្រូវបានចាត់ឲ្យមករកអ្នកអើយ! តើប៉ុន្មានដងហើយដែលខ្ញុំចង់ប្រមូលកូនចៅរបស់អ្នក ដូចដែលមេមាន់ប្រមូលកូនរបស់វាមកជ្រកក្រោមស្លាប ប៉ុន្តែអ្នកមិនព្រមទេ។
ចូរអរសប្បាយ ហើយត្រេកអរយ៉ាងខ្លាំងចុះ ពីព្រោះរង្វាន់របស់អ្នករាល់គ្នាធំណាស់នៅស្ថានសួគ៌។ ជាការពិត ពួកគេបានបៀតបៀនបណ្ដាព្យាការីដែលនៅមុនអ្នករាល់គ្នាយ៉ាងនោះដែរ។
ម្ចាស់ចម្ការក៏ចាត់បាវបម្រើផ្សេងឲ្យទៅរកពួកគេម្ដងទៀត។ ពួកគេសំពងក្បាល និងបង្អាប់បង្អោនគាត់។
“ម្ចាស់ចម្ការនោះនៅមានម្នាក់ទៀត គឺកូនប្រុសដ៏ជាទីស្រឡាញ់របស់លោក។ នៅទីបំផុត លោកក៏ចាត់កូននោះឲ្យទៅរកពួកគេ ដោយនិយាយថា: ‘ពួកគេមុខជាគោរពកូនប្រុសរបស់ខ្ញុំមិនខាន’។
ប៉ុន្តែខ្ញុំប្រាប់អ្នករាល់គ្នាថា តាមពិតអេលីយ៉ាបានមករួចហើយ តែពួកគេបានប្រព្រឹត្តដល់លោកតាមអំពើចិត្ត ដូចដែលមានសរសេរទុកមកអំពីលោកស្រាប់ហើយ”។