ហ្វូងមនុស្សដែលដើរពីមុខពីក្រោយព្រះអង្គ ក៏ស្រែកថា៖ “ហូសាណាដល់បុត្រដាវីឌ! សូមឲ្យមានព្រះពរដល់ព្រះអង្គ ដែលយាងមកក្នុងព្រះនាមរបស់ព្រះអម្ចាស់! ហូសាណា នៅស្ថានដ៏ខ្ពស់បំផុត!”។
ម៉ាកុស 11:9 - ព្រះគម្ពីរខ្មែរសាកល ពួកអ្នកដែលដើរពីមុខពីក្រោយ ក៏ស្រែកថា៖ “ហូសាណា! សូមឲ្យមានព្រះពរដល់ព្រះអង្គ ដែលយាងមកក្នុងព្រះនាមរបស់ព្រះអម្ចាស់! Khmer Christian Bible អ្នកដើរនាំមុខ និងអ្នកដើរតាមក្រោយបានស្រែកឡើងថា៖ «ហូសាណា! សូមថ្វាយព្រះពរដល់ព្រះអង្គដែលយាងមកក្នុងនាមព្រះអម្ចាស់ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលនោះ អស់អ្នកដែលដើរហែហមពីមុខពីក្រោយ នាំគ្នាស្រែកឡើងថា៖ «ហូសាណា សូមថ្វាយព្រះពរព្រះអង្គដែលយាងមកក្នុងព្រះនាមព្រះអម្ចាស់ ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អស់អ្នកដែលដើរហែហមព្រះយេស៊ូពីមុខពីក្រោយ នាំគ្នាស្រែកឡើងថា៖ «ជយោ! សូមព្រះជាម្ចាស់ប្រទានពរដល់ព្រះអង្គ ដែលយាងមកក្នុងព្រះនាមព្រះអម្ចាស់ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯពួកអ្នកដែលដើរហែមុខក្រោយ គេស្រែកឡើងថា ហូសាណា ព្រះអង្គដែលយាងមក ដោយនូវព្រះនាមព្រះអម្ចាស់ ទ្រង់ប្រកបដោយព្រះពរ អាល់គីតាប អស់អ្នកដែលដើរហែហមអ៊ីសាពីមុខពីក្រោយ នាំគ្នាស្រែកឡើងថា៖ «ជយោ! |
ហ្វូងមនុស្សដែលដើរពីមុខពីក្រោយព្រះអង្គ ក៏ស្រែកថា៖ “ហូសាណាដល់បុត្រដាវីឌ! សូមឲ្យមានព្រះពរដល់ព្រះអង្គ ដែលយាងមកក្នុងព្រះនាមរបស់ព្រះអម្ចាស់! ហូសាណា នៅស្ថានដ៏ខ្ពស់បំផុត!”។
ខ្ញុំប្រាប់អ្នករាល់គ្នាថា ចាប់ពីឥឡូវនេះទៅ អ្នករាល់គ្នាមិនឃើញខ្ញុំទៀតឡើយ រហូតទាល់តែអ្នករាល់គ្នានិយាយថា:‘សូមឲ្យមានព្រះពរដល់ព្រះអង្គដែលយាងមកក្នុងព្រះនាមរបស់ព្រះអម្ចាស់’”៕
មនុស្សជាច្រើនបានក្រាលអាវវែងរបស់ខ្លួននៅតាមផ្លូវ រីឯអ្នកផ្សេងទៀតកាប់មែកឈើពីស្រែចម្ការមកក្រាលនៅតាមផ្លូវ។
ពួកគេក៏យកធាងលម៉ើ ចេញទៅទទួលព្រះអង្គ ហើយស្រែកថា៖ “ហូសាណា! សូមឲ្យមានព្រះពរដល់ព្រះអង្គ ដែលយាងមកក្នុងព្រះនាមរបស់ព្រះអម្ចាស់ គឺព្រះមហាក្សត្រនៃអ៊ីស្រាអែល!”។
ពួកគេស្រែកថា៖ “កម្ចាត់ទៅ! កម្ចាត់ទៅ! ឆ្កាងវាទៅ!”។ ពីឡាត់សួរថា៖ “តើឲ្យខ្ញុំឆ្កាងស្ដេចរបស់អ្នករាល់គ្នាឬ?”។ ពួកនាយកបូជាចារ្យតបថា៖ “ក្រៅពីសេសារ យើងគ្មានស្ដេចឡើយ!”។