ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ម៉ាកុស 11:26 - ព្រះគម្ពីរខ្មែរសាកល

ប៉ុន្តែ​ប្រសិនបើ​អ្នករាល់គ្នា​មិន​លើកលែងទោស​ឲ្យ​ទេ ព្រះ​បិតា​របស់អ្នករាល់គ្នា​ដែល​គង់នៅ​ស្ថានសួគ៌​ក៏​មិន​លើកលែងទោស​ចំពោះ​ការបំពាន​របស់អ្នករាល់គ្នា​ដែរ”។

សូមមើលជំពូក

Khmer Christian Bible

[ប៉ុន្ដែ​ប្រសិន​បើ​អ្នក​រាល់គ្នា​មិន​លើក​លែង​ទោស​ឲ្យ​គាត់​ទេ​ នោះ​ព្រះ​វរ​បិតា​ក៏​មិន​លើក​លែង​ចំពោះ​កំហុស​របស់​អ្នក​រាល់គ្នា​ដែរ»]។​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

[តែ​បើ​អ្នក​រាល់​គ្នា​មិន​អត់​ទោស​ឲ្យ​គេ​ទេ នោះ​ព្រះ‌វរបិតា​របស់​អ្នក​រាល់​គ្នា ដែល​គង់​នៅ​ស្ថាន‌សួគ៌​ក៏​មិន​អត់​ទោស​ចំពោះ​អំពើ​រំលង​ច្បាប់​របស់​អ្នក​រាល់​គ្នា​ដែរ។]

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ប៉ុន្តែ ប្រសិន​បើ​អ្នក​រាល់​គ្នា​មិន​អត់‌ទោស​ឲ្យ​គេ​ទេ ព្រះ‌បិតា​របស់​អ្នក​រាល់​គ្នា ដែល​គង់​នៅ​ស្ថាន​បរម‌សុខ* ក៏​មិន​អត់‌ទោស​ឲ្យ​អ្នក​រាល់​គ្នា​ដែរ។]

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

តែ​បើ​អ្នក​រាល់​គ្នា​មិន​អត់​ទោស​ទេ នោះ​ព្រះវរ‌បិតា​នៃ​អ្នក​ដែល​គង់​នៅ​ស្ថាន‌សួគ៌ ទ្រង់​ក៏​មិន​អត់​ទោស​សេចក្ដី​កំហុស​របស់​អ្នក​រាល់​គ្នា​ដែរ។

សូមមើលជំពូក

អាល់គីតាប

ប៉ុន្ដែ ប្រសិន​បើ​អ្នក​រាល់​គ្នា​មិន​អត់​ទោស​ឲ្យ​គេ​ទេ អុលឡោះ​ជា​បិតា​របស់​អ្នក​រាល់​គ្នា ដែល​នៅ​សូរ៉កា ក៏​មិន​អត់​ទោស​ឲ្យ​អ្នក​រាល់​គ្នា​ដែរ។]

សូមមើលជំពូក



ម៉ាកុស 11:26
3 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ​បិតា​សួគ៌​របស់ខ្ញុំ​ក៏​នឹង​ធ្វើ​យ៉ាងនោះ​ដល់​អ្នករាល់គ្នា​ដែរ ប្រសិនបើ​អ្នករាល់គ្នា​ម្នាក់ៗ​មិន​លើកលែងទោស​ឲ្យ​បងប្អូនរបស់​ខ្លួន​អស់​ពី​ចិត្ត​របស់អ្នករាល់គ្នា​ទេ”៕


“ជាការពិត ប្រសិនបើ​អ្នករាល់គ្នា​លើកលែងទោស​ឲ្យ​មនុស្ស​ចំពោះ​ការបំពាន​របស់​ពួកគេ ព្រះ​បិតា​សួគ៌​របស់អ្នករាល់គ្នា​ក៏​នឹង​លើកលែងទោស​ឲ្យ​អ្នករាល់គ្នា​ដែរ។


ប៉ុន្តែ​ប្រសិនបើ​អ្នករាល់គ្នា​មិន​លើកលែងទោស​ឲ្យ​គេទេ នោះ​ព្រះ​បិតា​របស់អ្នករាល់គ្នា​ក៏មិន​លើកលែងទោស​ចំពោះ​ការបំពាន​របស់អ្នករាល់គ្នា​ដែរ។