ជូនចំពោះអស់អ្នកដ៏ជាទីស្រឡាញ់របស់ព្រះ ដែលត្រូវបានត្រាស់ហៅជាវិសុទ្ធជន ដែលរស់នៅរ៉ូម។ សូមឲ្យព្រះគុណ និងសេចក្ដីសុខសាន្ត ពីព្រះដែលជាព្រះបិតារបស់យើង និងពីព្រះអម្ចាស់យេស៊ូវគ្រីស្ទ មានដល់អ្នករាល់គ្នា!
ភីលីព 1:2 - ព្រះគម្ពីរខ្មែរសាកល សូមឲ្យព្រះគុណ និងសេចក្ដីសុខសាន្ត ពីព្រះដែលជាព្រះបិតារបស់យើង និងពីព្រះអម្ចាស់យេស៊ូវគ្រីស្ទ មានដល់អ្នករាល់គ្នា! Khmer Christian Bible សូមឲ្យព្រះជាម្ចាស់ជាព្រះវរបិតារបស់យើង និងព្រះអម្ចាស់យេស៊ូគ្រិស្តប្រទានព្រះគុណ និងសេចក្ដីសុខសាន្តដល់អ្នករាល់គ្នា។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សូមឲ្យអ្នករាល់គ្នាបានប្រកបដោយព្រះគុណ និងសេចក្ដីសុខសាន្តពីព្រះ ជាព្រះវរបិតានៃយើង និងពីព្រះអម្ចាស់យេស៊ូវគ្រីស្ទ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សូមព្រះជាម្ចាស់ជាព្រះបិតារបស់យើង និងព្រះអម្ចាស់យេស៊ូគ្រិស្ត ប្រទានព្រះគុណ និងសេចក្ដីសុខសាន្តដល់បងប្អូន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ សូមឲ្យអ្នករាល់គ្នាបានប្រកបដោយព្រះគុណ នឹងសេចក្ដីសុខសាន្ត អំពីព្រះដ៏ជាព្រះវរបិតានៃយើងរាល់គ្នា ហើយអំពីព្រះអម្ចាស់យេស៊ូវគ្រីស្ទ។ អាល់គីតាប សូមអុលឡោះ ជាបិតារបស់យើង និងអ៊ីសាអាល់ម៉ាហ្សៀសជាអម្ចាស់ ប្រណីសន្តោស និងប្រទានសេចក្ដីសុខសាន្ដដល់បងប្អូន។ |
ជូនចំពោះអស់អ្នកដ៏ជាទីស្រឡាញ់របស់ព្រះ ដែលត្រូវបានត្រាស់ហៅជាវិសុទ្ធជន ដែលរស់នៅរ៉ូម។ សូមឲ្យព្រះគុណ និងសេចក្ដីសុខសាន្ត ពីព្រះដែលជាព្រះបិតារបស់យើង និងពីព្រះអម្ចាស់យេស៊ូវគ្រីស្ទ មានដល់អ្នករាល់គ្នា!
សូមឲ្យព្រះគុណ និងសេចក្ដីសុខសាន្ត ពីព្រះដែលជាព្រះបិតារបស់យើង និងពីព្រះអម្ចាស់យេស៊ូវគ្រីស្ទ មានដល់អ្នករាល់គ្នា!
ជាពួកអ្នកដែលត្រូវបានជ្រើសតាំងស្របតាមការជ្រាបជាមុនរបស់ព្រះដែលជាព្រះបិតា ដោយការញែកជាវិសុទ្ធរបស់ព្រះវិញ្ញាណ ដែលនាំទៅរកការស្ដាប់បង្គាប់ និងការប្រោះព្រះលោហិតរបស់ព្រះយេស៊ូវគ្រីស្ទ។ សូមឲ្យព្រះគុណ និងសេចក្ដីសុខសាន្តត្រូវបានបង្កើនដល់អ្នករាល់គ្នា!