ព្រះអង្គបានធ្វើឲ្យសម្ពន្ធមេត្រីរបស់បាវបម្រើព្រះអង្គទៅជាមោឃៈ ហើយបន្ទាបបន្ថោកមកុដរបស់គាត់ដល់ដី។
ទំនុកតម្កើង 89:33 - ព្រះគម្ពីរខ្មែរសាកល យ៉ាងណាមិញ យើងនឹងមិនដកសេចក្ដីស្រឡាញ់ឥតប្រែប្រួលរបស់យើងចេញពីគាត់ឡើយ ហើយក៏មិនអាក់ខានចំពោះសេចក្ដីស្មោះត្រង់របស់យើងដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្តែ យើងនឹងមិនដកសេចក្ដីសប្បុរស របស់យើងចេញពីដាវីឌឡើយ ក៏មិនឲ្យសេចក្ដីស្មោះត្រង់របស់យើងខកខានដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក៏ប៉ុន្តែ យើងនៅតែសម្តែងចិត្តមេត្តាករុណា ចំពោះដាវីឌជានិច្ច យើងនឹងសម្តែងចិត្តស្មោះស្ម័គ្រចំពោះគេ ឥតងាករេឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ៙ ប៉ុន្តែអញនឹងមិនដកសេចក្ដីសប្បុរសរបស់អញចេញ ពីដាវីឌឡើយ ក៏មិនឲ្យសេចក្ដីស្មោះត្រង់របស់អញខាតខានដែរ អាល់គីតាប ក៏ប៉ុន្តែ យើងនៅតែសំដែងចិត្តមេត្តាករុណា ចំពោះទតជានិច្ច យើងនឹងសំដែងចិត្តស្មោះស្ម័គ្រចំពោះគាត់ ឥតងាករេឡើយ។ |
ព្រះអង្គបានធ្វើឲ្យសម្ពន្ធមេត្រីរបស់បាវបម្រើព្រះអង្គទៅជាមោឃៈ ហើយបន្ទាបបន្ថោកមកុដរបស់គាត់ដល់ដី។
ដ្បិតព្រះអង្គត្រូវតែសោយរាជ្យ រហូតដល់បានដាក់ពួកខ្មាំងសត្រូវទាំងអស់នៅក្រោមព្រះបាទារបស់ព្រះអង្គ។
ដើម្បីឲ្យយើងដែលរត់មកជ្រកកោន អាចទទួលបានការលើកទឹកចិត្តយ៉ាងខ្លាំង ដោយកាន់ខ្ជាប់នូវសេចក្ដីសង្ឃឹមដែលត្រូវបានដាក់នៅមុខយើង តាមរយៈសេចក្ដីពីរនោះដែលឥតប្រែប្រួល; អំពីសេចក្ដីទាំងនោះ ព្រះមិនចេះភូតភរឡើយ។