ទំនុកតម្កើង 79:2 - ព្រះគម្ពីរខ្មែរសាកល ពួកគេបានប្រគល់សាកសពបាវបម្រើរបស់ព្រះអង្គជាចំណីដល់បក្សាបក្សីនៅលើអាកាស ហើយប្រគល់សាច់វិសុទ្ធជនរបស់ព្រះអង្គដល់សត្វព្រៃនៅលើផែនដី។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេបានប្រគល់សាកសពពួកអ្នកបម្រើព្រះអង្គ ទៅឲ្យសត្វហើរលើអាកាសធ្វើជាអាហារ គឺជាសាច់នៃពួកអ្នកបរិសុទ្ធរបស់ព្រះអង្គ ដល់សត្វតិរច្ឆាននៅផែនដី។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកគេបានបោះសាកសពអ្នកបម្រើរបស់ព្រះអង្គ ទៅឲ្យត្មាតស៊ី យកសាកសពអ្នកជឿព្រះអង្គ ទៅឲ្យសត្វតិរច្ឆានធ្វើជាចំណី។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេបានប្រគល់ខ្មោចនៃពួកអ្នកបំរើទ្រង់ ទុកជាអាហារដល់សត្វហើរលើអាកាស នឹងសាច់នៃពួកអ្នកបរិសុទ្ធរបស់ទ្រង់ដល់សត្វនៅផែនដី អាល់គីតាប ពួកគេបានបោះសាកសពអ្នកបម្រើរបស់ទ្រង់ ទៅឲ្យត្មាតស៊ី យកសាកសពអ្នកជឿទ្រង់ ទៅឲ្យសត្វតិរច្ឆានធ្វើជាចំណី។ |