ទូតសួគ៌ទីពីរចាក់ពីពែងរបស់ខ្លួនទៅក្នុងសមុទ្រ នោះសមុទ្រក៏ក្លាយជាឈាម ដូចជាឈាមមនុស្សស្លាប់ ហើយអស់ទាំងសត្វមានជីវិតដែលនៅក្នុងសមុទ្រ ក៏ស្លាប់ដែរ។
ទំនុកតម្កើង 78:45 - ព្រះគម្ពីរខ្មែរសាកល ព្រះអង្គបានចាត់ហ្វូងរបោមឲ្យមកក្នុងចំណោមពួកគេ ដែលស៊ីបង្ហិនពួកគេ ហើយចាត់កង្កែបដែលបំផ្លាញពួកគេ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គបានចាត់ហ្វូងរុយមកបង្ហិនគេ ហើយកង្កែបមកបំផ្លាញគេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គបានចាត់មូសឲ្យទៅខាំជនជាតិអេស៊ីប និងចាត់កង្កែបឲ្យទៅបំផ្លិចបំផ្លាញ អ្វីៗទាំងអស់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់បានចាត់ហ្វូងរុយមកបង្ហិននៅកណ្តាលគេ នឹងកង្កែបមកបំផ្លាញគេផង អាល់គីតាប ទ្រង់បានចាត់មូសឲ្យទៅខាំជនជាតិអេស៊ីប និងចាត់កង្កែបឲ្យទៅបំផ្លិចបំផ្លាញ អ្វីៗទាំងអស់។ |
ទូតសួគ៌ទីពីរចាក់ពីពែងរបស់ខ្លួនទៅក្នុងសមុទ្រ នោះសមុទ្រក៏ក្លាយជាឈាម ដូចជាឈាមមនុស្សស្លាប់ ហើយអស់ទាំងសត្វមានជីវិតដែលនៅក្នុងសមុទ្រ ក៏ស្លាប់ដែរ។