ពួកគាត់បានភ្លេចព្រះដែលជាព្រះសង្គ្រោះរបស់ពួកគាត់ ដែលធ្វើកិច្ចការដ៏ធំឧត្ដមនៅអេហ្ស៊ីប
ទំនុកតម្កើង 78:42 - ព្រះគម្ពីរខ្មែរសាកល ពួកគាត់មិនបាននឹកចាំអំពីព្រះហស្តរបស់ព្រះអង្គ នៅថ្ងៃដែលព្រះអង្គបានប្រោសលោះពួកគាត់ពីខ្មាំងសត្រូវឡើយ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេមិនបាននឹកចាំពីព្រះចេស្ដារបស់ព្រះអង្គ ឬពីថ្ងៃដែលព្រះអង្គបានរំដោះគេពីខ្មាំងសត្រូវ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកគេពុំបាននឹកឃើញ អំពីឫទ្ធានុភាពរបស់ព្រះអង្គទេ ហើយក៏ពុំបាននឹកឃើញពីថ្ងៃ ដែលព្រះអង្គបានរំដោះពួកគេ ឲ្យរួចពីកណ្ដាប់ដៃរបស់បច្ចាមិត្តដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេមិនបាននឹកចាំពីព្រះហស្តទ្រង់ ឬពីថ្ងៃដែលទ្រង់បានដោះគេចេញពីខ្មាំងសត្រូវ អាល់គីតាប ពួកគេពុំបាននឹកឃើញ អំពីអំណាចរបស់ទ្រង់ទេ ហើយក៏ពុំបាននឹកឃើញពីថ្ងៃ ដែលទ្រង់បានរំដោះពួកគេ ឲ្យរួចពីកណ្ដាប់ដៃរបស់បច្ចាមិត្តដែរ។ |
ពួកគាត់បានភ្លេចព្រះដែលជាព្រះសង្គ្រោះរបស់ពួកគាត់ ដែលធ្វើកិច្ចការដ៏ធំឧត្ដមនៅអេហ្ស៊ីប
ពួកគេភ្លេចអ្វីៗដែលព្រះអង្គបានធ្វើ និងកិច្ចការដ៏អស្ចារ្យដែលព្រះអង្គបានសម្ដែងដល់ពួកគេ។
នៅថ្ងៃនោះ ព្រះអម្ចាស់របស់ខ្ញុំនឹងលាតព្រះហស្តរបស់ព្រះអង្គម្ដងទៀតជាលើកទីពីរ ដើម្បីលោះសំណល់នៃប្រជារាស្ត្ររបស់ព្រះអង្គដែលនៅសល់ ពីអាស្ស៊ីរី អេហ្ស៊ីប ប៉ាត្រូស អេត្យូពី អេឡាំ ស៊ីណើរ ហាម៉ាថ និងពីកោះទាំងឡាយនៅសមុទ្រមកវិញ។