នៅទីនោះ ដូនតារបស់អ្នករាល់គ្នាបានល្បងលយើង ទាំងសាកយើង ទោះបីជាពួកគេបានឃើញកិច្ចការរបស់យើងក៏ដោយ។
ទំនុកតម្កើង 78:18 - ព្រះគម្ពីរខ្មែរសាកល ពួកគាត់បានល្បងលព្រះនៅក្នុងចិត្តរបស់ពួកគាត់ ដោយទាមទារអាហារតាមចំណង់របស់ខ្លួន។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេបានល្បងលព្រះនៅក្នុងចិត្តគេ ដោយទាមទារអាហារតាមទំនើងចិត្តរបស់គេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកគេហ៊ានល្បងលមើលព្រះជាម្ចាស់ ដោយសូមឲ្យព្រះអង្គប្រទានម្ហូបអាហារ តាមទំនើងចិត្តរបស់ខ្លួន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេបានល្បងលព្រះនៅក្នុងចិត្តគេ ដោយសូមអាហារតាមគេប្រាថ្នា អាល់គីតាប ពួកគេហ៊ានល្បងលមើលអុលឡោះ ដោយសូមឲ្យទ្រង់ប្រទានម្ហូបអាហារ តាមទំនើងចិត្តរបស់ខ្លួន។ |
នៅទីនោះ ដូនតារបស់អ្នករាល់គ្នាបានល្បងលយើង ទាំងសាកយើង ទោះបីជាពួកគេបានឃើញកិច្ចការរបស់យើងក៏ដោយ។
ការទាំងនេះបានកើតឡើងជាមេរៀនដល់យើង ដើម្បីកុំឲ្យយើងទៅជាមនុស្សមានតណ្ហាអាក្រក់ ដូចដែលពួកគាត់មានតណ្ហាឡើយ។
កុំឲ្យយើងល្បងលព្រះគ្រីស្ទ ដូចដែលអ្នកខ្លះក្នុងពួកគាត់បានល្បងលឡើយ ជាលទ្ធផល អ្នកទាំងនោះត្រូវសត្វពស់បំផ្លាញជីវិត។