យើងនាំគ្នាក្រោកឡើងទៅបេត-អែល ហើយនៅទីនោះ។ ខ្ញុំនឹងសង់អាសនាមួយដល់ព្រះដែលតបនឹងខ្ញុំនៅថ្ងៃនៃទុក្ខវេទនារបស់ខ្ញុំ ហើយបានគង់នៅជាមួយខ្ញុំតាមផ្លូវដែលខ្ញុំបានធ្វើដំណើរ”។
ទំនុកតម្កើង 66:14 - ព្រះគម្ពីរខ្មែរសាកល ជាបំណន់ដែលបបូរមាត់របស់ទូលបង្គំបានបន់ ដែលមាត់របស់ទូលបង្គំបានសន្យានៅពេលទូលបង្គំមានទុក្ខវេទនា។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ជាបំណន់ដែលបបូរមាត់ទូលបង្គំបានបន់ ហើយដែលមាត់ទូលបង្គំបានសន្យា នៅពេលទូលបង្គំមានអាសន្ន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គឺស្របតាមពាក្យដែលទូលបង្គំ បានទូលព្រះអង្គ នៅពេលមានអាសន្ន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ជាបំណន់ដែលបបូរមាត់ទូលបង្គំបានបន់ទុក ហើយដែលមាត់ទូលបង្គំបានមានវាចា ក្នុងកាលដែលមានសេចក្ដីវេទនា អាល់គីតាប គឺស្របតាមពាក្យដែលខ្ញុំ បានជម្រាបទ្រង់ នៅពេលមានអាសន្ន។ |
យើងនាំគ្នាក្រោកឡើងទៅបេត-អែល ហើយនៅទីនោះ។ ខ្ញុំនឹងសង់អាសនាមួយដល់ព្រះដែលតបនឹងខ្ញុំនៅថ្ងៃនៃទុក្ខវេទនារបស់ខ្ញុំ ហើយបានគង់នៅជាមួយខ្ញុំតាមផ្លូវដែលខ្ញុំបានធ្វើដំណើរ”។
ក្នុងទុក្ខវេទនារបស់ខ្ញុំ ខ្ញុំបានស្រែកហៅព្រះយេហូវ៉ា ខ្ញុំបានស្រែករកជំនួយពីព្រះរបស់ខ្ញុំ នោះព្រះអង្គបានសណ្ដាប់សំឡេងរបស់ខ្ញុំពីព្រះវិហាររបស់ព្រះអង្គ ហើយសម្រែករបស់ខ្ញុំក៏ចូលទៅក្នុងព្រះកាណ៌របស់ព្រះអង្គ។