“ប្រសិនបើអ្នកណាមកឯខ្ញុំ ហើយមិនស្អប់ឪពុក ម្ដាយ ប្រពន្ធ កូនៗ បងប្អូនប្រុស និងបងប្អូនស្រីរបស់ខ្លួន ថែមទាំងមិនស្អប់ជីវិតរបស់ខ្លួនទេ អ្នកនោះមិនអាចធ្វើជាសិស្សរបស់ខ្ញុំបានឡើយ។
ទំនុកតម្កើង 139:22 - ព្រះគម្ពីរខ្មែរសាកល ទូលបង្គំបានស្អប់ពួកគេដោយសម្អប់ដ៏ពេញទំហឹង ពួកគេបានត្រឡប់ជាសត្រូវដល់ទូលបង្គំ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ទូលបង្គំស្អប់អ្នកទាំងនោះពេញទីហើយ ទូលបង្គំចាត់ទុកពួកគេជាខ្មាំងសត្រូវ របស់ទូលបង្គំ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ទូលបង្គំស្អប់អ្នកទាំងនោះយ៉ាងខ្លាំងបំផុត ទូលបង្គំចាត់ទុកពួកគេជាខ្មាំងសត្រូវ របស់ទូលបង្គំផ្ទាល់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គឺទូលបង្គំស្អប់គេពេញទីហើយ គេបានត្រឡប់ជាខ្មាំងសត្រូវដល់ទូលបង្គំដែរ អាល់គីតាប ខ្ញុំស្អប់អ្នកទាំងនោះយ៉ាងខ្លាំងបំផុត ខ្ញុំចាត់ទុកពួកគេជាខ្មាំងសត្រូវ របស់ខ្ញុំផ្ទាល់។ |
“ប្រសិនបើអ្នកណាមកឯខ្ញុំ ហើយមិនស្អប់ឪពុក ម្ដាយ ប្រពន្ធ កូនៗ បងប្អូនប្រុស និងបងប្អូនស្រីរបស់ខ្លួន ថែមទាំងមិនស្អប់ជីវិតរបស់ខ្លួនទេ អ្នកនោះមិនអាចធ្វើជាសិស្សរបស់ខ្ញុំបានឡើយ។