ឥឡូវនេះ ខ្ញុំបានមកដើម្បីឲ្យអ្នកយល់ច្បាស់នូវអ្វីដែលនឹងកើតឡើងដល់ប្រជាជនរបស់អ្នកនៅគ្រាចុងបញ្ចប់ ដ្បិតនិមិត្តនេះសំដៅលើយូរថ្ងៃទៅមុខទៀត”។
ដានីយ៉ែល 12:8 - ព្រះគម្ពីរខ្មែរសាកល ខ្ញុំបានឮ ប៉ុន្តែមិនយល់ច្បាស់ទេ ដូច្នេះខ្ញុំសួរថា៖ “លោកម្ចាស់នៃខ្ញុំអើយ តើចុងបញ្ចប់នៃការទាំងនេះជាអ្វី?”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ខ្ញុំបានឮ តែមិនបានយល់ទេ ដូច្នេះ ខ្ញុំក៏សួរថា៖ «ឱលោកម្ចាស់អើយ តើចុងបំផុតនៃការទាំងនេះនឹងបានដូចម្ដេចទៅ?»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ខ្ញុំ ដានីយ៉ែល បានឮពាក្យទាំងនេះ តែពុំបានយល់អត្ថន័យទេ ខ្ញុំក៏សួរថា៖ «លោកម្ចាស់អើយ តើហេតុការណ៍ទាំងនេះនឹងត្រូវចប់ដូចម្ដេច?»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ខ្ញុំបានឮ តែមិនបានយល់សោះ ដូច្នេះ ខ្ញុំសួរថា ឱលោកម្ចាស់អើយ តើចុងបំផុតនៃការទាំងនេះនឹងបានយ៉ាងណាទៅ អាល់គីតាប ខ្ញុំ ដានីយ៉ែល បានឮពាក្យទាំងនេះ តែពុំបានយល់អត្ថន័យទេ ខ្ញុំក៏សួរថា៖ «លោកម្ចាស់អើយ តើហេតុការណ៍ទាំងនេះនឹងត្រូវចប់ដូចម្ដេច?»។ |
ឥឡូវនេះ ខ្ញុំបានមកដើម្បីឲ្យអ្នកយល់ច្បាស់នូវអ្វីដែលនឹងកើតឡើងដល់ប្រជាជនរបស់អ្នកនៅគ្រាចុងបញ្ចប់ ដ្បិតនិមិត្តនេះសំដៅលើយូរថ្ងៃទៅមុខទៀត”។
មានម្នាក់និយាយនឹងមនុស្សស្លៀកពាក់ក្រណាត់ផាឌិប ដែលនៅលើទឹកទន្លេនោះថា៖ “តើរហូតដល់ពេលណា ទើបជាចុងបញ្ចប់នៃកិច្ចការដ៏អស្ចារ្យទាំងនេះ?”។
នោះខ្ញុំឮមនុស្សស្លៀកពាក់ក្រណាត់ផាឌិប ដែលនៅលើទឹកទន្លេនោះ។ គាត់លើកដៃស្ដាំ និងដៃឆ្វេងទៅលើមេឃ ហើយស្បថដោយអាងព្រះអង្គដែលមានព្រះជន្មរស់អស់កល្បជានិច្ចថា៖ “ក្នុងមួយគ្រា ពីរគ្រា និងកន្លះគ្រា គឺកាលណាការកម្ទេចអំណាចនៃប្រជារាស្ត្រដ៏វិសុទ្ធត្រូវបានបញ្ចប់ហើយ ការទាំងអស់នេះនឹងត្រូវបានបញ្ចប់ដែរ”។
គាត់ក៏តបថា៖ “ដានីយ៉ែលអើយ ចូរទៅចុះ ដ្បិតពាក្យទាំងនេះត្រូវបានបំបិទ ហើយត្រូវបានបិទត្រា រហូតដល់គ្រាចុងបញ្ចប់។
បន្ទាប់មក ខ្ញុំឮអ្នកវិសុទ្ធមួយរូបកំពុងតែនិយាយ នោះមានអ្នកវិសុទ្ធមួយរូបទៀតនិយាយនឹងម្នាក់ដែលកំពុងនិយាយនោះថា៖ “តើនិមិត្តអំពីតង្វាយប្រចាំថ្ងៃ និងការបំពានដែលបង្កការហិនវិនាស ការប្រគល់ទីវិសុទ្ធ និងការជាន់ឈ្លីពលបរិវារនេះ នៅរហូតដល់ពេលណា?”។
ប៉ុន្តែពួកសិស្សមិនយល់សេចក្ដីទាំងនេះសោះ។ ព្រះបន្ទូលនេះត្រូវបានលាក់បាំងពីពួកគេ ដូច្នេះពួកគេក៏មិនដឹងថាព្រះអង្គមានបន្ទូលអំពីអ្វីទេ។
មុនដំបូងពួកសិស្សរបស់ព្រះអង្គមិនយល់សេចក្ដីទាំងនេះទេ ប៉ុន្តែនៅពេលព្រះយេស៊ូវទទួលការលើកតម្កើងសិរីរុងរឿងហើយ នោះពួកគេនឹកឃើញថា សេចក្ដីទាំងនេះត្រូវបានសរសេរអំពីព្រះអង្គ ហើយថា គេបានធ្វើការទាំងនេះដល់ព្រះអង្គ។
ព្រះយេស៊ូវមានបន្ទូលនឹងពួកគេថា៖“ពេល ឬវេលាដែលព្រះបិតាបានកំណត់ដោយសិទ្ធិអំណាចរបស់ព្រះអង្គ គឺមិនមែនដើម្បីឲ្យអ្នករាល់គ្នាដឹងឡើយ។
គឺបានស្រាវជ្រាវថា អ្វីដែលព្រះវិញ្ញាណរបស់ព្រះគ្រីស្ទដែលស្ថិតនៅក្នុងពួកគេបានបញ្ជាក់ ដោយថ្លែងទុកមុនអំពីទុក្ខលំបាករបស់ព្រះគ្រីស្ទ និងសិរីរុងរឿងដែលមកតាមក្រោយនោះ តើសំដៅលើពេលណា ឬស្ថានភាពបែបណា។