ផ្លូវរបស់គេតែងតែចម្រើនឡើងជានិច្ច ហើយការជំនុំជម្រះរបស់ព្រះអង្គនៅស្ថានដ៏ខ្ពស់ ហួសឆ្ងាយពីគេ; គេចំអកមើលងាយអស់ទាំងសត្រូវរបស់ខ្លួន។
ដានីយ៉ែល 11:6 - ព្រះគម្ពីរខ្មែរសាកល លុះច្រើនឆ្នាំក្រោយមក ស្ដេចទាំងនោះនឹងចងសម្ពន្ធមិត្តជាមួយគ្នា ហើយបុត្រីរបស់ស្ដេចនៃទិសខាងត្បូងនឹងទៅឯស្ដេចនៃទិសខាងជើង ដើម្បីអនុវត្តតាមកិច្ចព្រមព្រៀង។ ប៉ុន្តែនាងរក្សាទុកអំណាចក្នុងកណ្ដាប់ដៃរបស់នាងមិនបានទេ ហើយស្ដេចនៃទិសខាងត្បូង និងអំណាចរបស់ទ្រង់ក៏នៅឈរមិនបានដែរ គឺនាង និងពួកអ្នកដែលនាំនាងមក ព្រមទាំងអ្នកដែលផ្ដល់កំណើតដល់នាង និងអ្នកដែលទ្រទ្រង់នាងក្នុងគ្រានោះ នឹងត្រូវបានប្រគល់ទៅ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លុះប៉ុន្មានឆ្នាំក្រោយមក គេនឹងចងសម្ពន្ធមិត្តជាមួយគ្នា ហើយបុត្រីរបស់ស្តេចខាងត្បូង នឹងទៅជួបស្តេចខាងជើង ដើម្បីអនុម័តកិច្ចព្រមព្រៀង។ ប៉ុន្ដែ នាងរក្សាអំណាចមិនបានយូរទេ ហើយរាជវង្សរបស់ស្ដេចខាងត្បូងក៏មិនស្ថិតស្ថេរដែរ។ នាងនឹងត្រូវគេលើកចោល គឺទាំងនាង ទាំងពួកអ្នកដែលហែហមនាង ទាំងបិតាដែលបង្កើតនាង និងអ្នកដែលបានគាំទ្រនាងដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប៉ុន្មានឆ្នាំក្រោយមកទៀត គេនឹងចងស្ពានមេត្រីជាមួយគ្នាវិញ គឺបុត្រីរបស់ស្ដេចអាណាចក្រខាងត្បូង នឹងទៅនៅជាមួយស្ដេចរបស់អាណាចក្រខាងជើង ដើម្បីបញ្ជាក់អំពីចំណងនៃស្ពានមេត្រីនេះ។ ប៉ុន្តែ នាងរក្សាអំណាចមិនបានយូរទេ ហើយស្ដេចខាងត្បូង និងរាជវង្សក៏មិនស្ថិតស្ថេរដែរ គឺទាំងនាង ទាំងអស់អ្នកដែលហែហមនាង ទាំងបិតា ទាំងអ្នកដែលជួយគាំទ្រនាង នឹងត្រូវគេប្រហារជីវិតនៅពេលនោះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដល់ក្រោយបួនដប់ឆ្នាំទៅ នោះគេនឹងចងសម្ពន្ធមិត្រនឹងគ្នាវិញ ដោយព្រះរាជបុត្រីនៃស្តេចខាងត្បូងបានទៅឯស្តេចខាងជើង ដើម្បីតាំងសញ្ញានឹងគ្នា តែនាងនឹងមិនមានអំណាចនៅជាយូរទេ ហើយបិតានាងក៏មិនជាប់នៅ ឬកន្សៃវង្សរបស់ទ្រង់ផង គឺនាងនឹងត្រូវលើកចោល ព្រមទាំងពួកអ្នកដែលបាននាំនាង នឹងកូនដែលនាងបង្កើត ហើយអ្នកដែលបានគាំពារនាងក្នុងគ្រានោះដែរ។ អាល់គីតាប ប៉ុន្មានឆ្នាំក្រោយមកទៀត គេនឹងចងស្ពានមេត្រីជាមួយគ្នាវិញ គឺបុត្រីរបស់ស្ដេចអាណាចក្រខាងត្បូង នឹងទៅនៅជាមួយស្ដេចរបស់អាណាចក្រខាងជើង ដើម្បីបញ្ជាក់អំពីចំណងនៃស្ពានមេត្រីនេះ។ ប៉ុន្តែ នាងរក្សាអំណាចមិនបានយូរទេ ហើយស្ដេចខាងត្បូង និងរាជវង្សក៏មិនស្ថិតស្ថេរដែរ គឺទាំងនាង ទាំងអស់អ្នកដែលហែហមនាង ទាំងបិតា ទាំងអ្នកដែលជួយគាំទ្រនាង នឹងត្រូវគេប្រហារជីវិតនៅពេលនោះ។ |
ផ្លូវរបស់គេតែងតែចម្រើនឡើងជានិច្ច ហើយការជំនុំជម្រះរបស់ព្រះអង្គនៅស្ថានដ៏ខ្ពស់ ហួសឆ្ងាយពីគេ; គេចំអកមើលងាយអស់ទាំងសត្រូវរបស់ខ្លួន។
ដ្បិតស្ដេចនៃទិសខាងជើងនឹងតម្រៀបទ័ពម្ដងទៀត ដែលច្រើនជាងមុន។ ប៉ុន្មានឆ្នាំក្រោយមក ទ្រង់នឹងមកជាមួយកងទ័ពដ៏ធំ និងជាមួយឧបករណ៍យោធាយ៉ាងច្រើនសន្ធឹក។
ដូច្នេះ ស្ដេចនៃទិសខាងជើងនឹងមក ហើយសង់របាំងឡោមព័ទ្ធ ក៏វាយយកទីក្រុងដ៏រឹងមាំ។ កងទ័ពនៃទិសខាងត្បូងនឹងនៅឈរមិនបានឡើយ គឺសូម្បីតែពលទ័ពសម្រិតសម្រាំងរបស់ស្ដេចនោះផង ដ្បិតគេគ្មានកម្លាំងនឹងនៅឈរឡើយ។
“លុះដល់គ្រាចុងបញ្ចប់ ស្ដេចនៃទិសខាងត្បូងនឹងច្រានផ្ដួលទ្រង់ ប៉ុន្តែស្ដេចនៃទិសខាងជើងនឹងមកដូចជាខ្យល់ព្យុះទាស់នឹងទ្រង់ជាមួយរទេះចម្បាំង ទ័ពសេះ និងនាវាជាច្រើន។ ទ្រង់នឹងឈ្លានពានប្រទេសនានា ព្រមទាំងជន់លិចគេ ហើយហូរកាត់ផង។
យ៉ាងណាមិញ នឹងមានម្នាក់ពីវង្សត្រកូលរបស់នាងក្រោកឡើងជំនួសតំណែងរបស់ស្ដេចនោះ។ ទ្រង់នឹងចេញទៅទាស់នឹងកងទ័ពនោះ ហើយចូលទៅក្នុងបន្ទាយរបស់ស្ដេចនៃទិសខាងជើង ក៏ចាត់វិធានការលើពួកគេ ហើយមានជ័យជម្នះ។
ដ្បិតមើល៍! យើងនឹងឲ្យអ្នកគង្វាលម្នាក់ក្រោកឡើងក្នុងទឹកដីនេះ អ្នកនោះនឹងមិនយកចិត្តទុកដាក់នឹងចៀមដែលកំពុងវិនាស មិនស្វែងរកចៀមដែលខ្ចាត់ខ្ចាយ មិនព្យាបាលចៀមដែលបាក់ជើង ហើយមិនចិញ្ចឹមចៀមដែលអស់កម្លាំងឡើយ ផ្ទុយទៅវិញ អ្នកនោះនឹងត្របាក់ស៊ីសាច់ចៀមណាដែលធាត់ ហើយហែកក្រចកជើងវាទៀតផង។