Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ដានី‌យ៉ែល 11:5 - ព្រះគម្ពីរខ្មែរសាកល

5 “បន្ទាប់មក ស្ដេច​នៃ​ទិសខាងត្បូង​នឹង​មានកម្លាំងឡើង ប៉ុន្តែ​ម្នាក់​ក្នុង​ពួក​មេដឹកនាំ​របស់ទ្រង់​នឹង​មានកម្លាំង​ជាង​ទ្រង់ ហើយ​ឡើងសោយរាជ្យ​វិញ​; អំណាច​របស់អ្នកនោះ​ជា​អំណាច​ដ៏លើសលប់​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

5 បន្ទាប់​មក ស្តេច​ខាង​ត្បូង​នឹង​មាន​កម្លាំង​ខ្លាំង តែ​មេ‌ទ័ព​ម្នាក់​របស់​ស្ដេច​នឹង​មាន​កម្លាំង​ខ្លាំង​ជាង​ស្ដេច ហើយ​នឹង​ឡើង​គ្រប់​គ្រង​អា‌ណា‌ចក្រ​មួយ ដែល​ធំជាង​អា‌ណា‌ចក្រ​របស់​ស្ដេច។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

5 ស្ដេច​របស់​អាណា‌ចក្រ​ខាង​ត្បូង​នឹង​មាន​ឫទ្ធិ​អំណាច​យ៉ាង​ខ្លាំង តែ​មេ‌ទ័ព​មួយ​រូប​របស់​ស្ដេច​នឹង​មាន​អំណាច​ខ្លាំង​ជាង ក៏​ឡើង​គ្រប់‌គ្រង​ស្រុក​ដែរ ហើយ​អាណា‌ចក្រ​របស់​លោក​មាន​អំណាច​ខ្លាំង​ជាង​អាណា‌ចក្រ​របស់​ស្ដេច​នោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

5 ឯ​ស្តេច​ខាង​ត្បូង នឹង​មាន​កំឡាំង តែ​មេ‌ទ័ព​ម្នាក់​របស់​ទ្រង់​នឹង​មាន​កំឡាំង​ច្រើន​លើស​ជាង ហើយ​នឹង​មាន​អំណាច​សោយ‌រាជ្យ ឯ​អំណាច​គ្រប់‌គ្រង​របស់​អ្នក​នោះ​នឹង​បាន​ធំ​ទូលាយ

សូមមើលជំពូក ចម្លង

អាល់គីតាប

5 ស្ដេច​របស់​អាណា‌ចក្រ​ខាង​ត្បូង​នឹង​មាន​ឫទ្ធិ​អំណាច​យ៉ាង​ខ្លាំង តែ​មេ‌ទ័ព​មួយ​នាក់​របស់​ស្ដេច​នឹង​មាន​អំណាច​ខ្លាំង​ជាង ក៏​ឡើង​គ្រប់‌គ្រង​ស្រុក​ដែរ ហើយ​អាណា‌ចក្រ​របស់​គាត់​មាន​អំណាច​ខ្លាំង​ជាង​អាណា‌ចក្រ​របស់​ស្ដេច​នោះ។

សូមមើលជំពូក ចម្លង




ដានី‌យ៉ែល 11:5
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេលនោះ ស្ដេច​នៃ​ទិសខាងត្បូង​មួម៉ៅយ៉ាងខ្លាំង ហើយ​ចេញទៅ​តយុទ្ធ​នឹង​ស្ដេច​នៃ​ទិសខាងជើង​។ ស្ដេចនៃទិសខាងជើង​ក៏​តម្រៀប​ទ័ព​ដ៏ច្រើនសន្ធឹក ប៉ុន្តែ​ទ័ព​នោះ​នឹង​ត្រូវបាន​ប្រគល់​ទៅក្នុង​កណ្ដាប់ដៃ​របស់​ស្ដេចនៃទិសខាងត្បូង​។


“នៅ​គ្រា​នោះ មនុស្ស​ជាច្រើន​នឹង​ក្រោកឡើង​ប្រឆាំងនឹង​ស្ដេច​នៃ​ទិសខាងត្បូង ហើយ​មនុស្សកំណាច​ក្នុង​ប្រជាជន​របស់អ្នក​នឹង​លើក​ខ្លួន​ឡើង ដើម្បី​បំពេញ​និមិត្ត​ឲ្យសម្រេច ប៉ុន្តែ​ពួកគេ​នឹង​ដួលចុះ​។


“វា​នឹង​ដាស់​កម្លាំង និង​ចិត្ត​របស់ខ្លួន​ឡើង​ទាស់នឹង​ស្ដេច​នៃ​ទិសខាងត្បូង ដោយ​កងទ័ព​ដ៏ធំ​។ ស្ដេច​នៃ​ទិសខាងត្បូង​នឹង​លើកទ័ព​មក​តទល់ ដោយ​កងទ័ព​ដ៏ធំ និង​ខ្លាំងពូកែ​ក្រៃលែង​ផង ប៉ុន្តែ​ទ្រង់​នៅឈរ​មិនបានឡើយ ពីព្រោះ​គេ​នឹង​គិតគូរ​ឧបាយកល​ទាស់នឹង​ទ្រង់​។


“លុះ​ដល់​គ្រា​ចុងបញ្ចប់ ស្ដេច​នៃ​ទិសខាងត្បូង​នឹង​ច្រានផ្ដួល​ទ្រង់ ប៉ុន្តែ​ស្ដេច​នៃ​ទិសខាងជើង​នឹង​មកដូចជាខ្យល់ព្យុះ​ទាស់នឹង​ទ្រង់​ជាមួយ​រទេះចម្បាំង ទ័ពសេះ និង​នាវា​ជាច្រើន​។ ទ្រង់​នឹង​ឈ្លានពាន​ប្រទេស​នានា ព្រមទាំង​ជន់លិច​គេ ហើយ​ហូរកាត់​ផង​។


រទេះចម្បាំង​ដែល​ទឹមដោយ​សេះ​សម្បុរខ្មៅ នឹង​ចេញ​ទៅ​ស្រុក​ខាងជើង ហើយ​សេះ​សម្បុរស​ក៏​ចេញទៅ​តាម​ក្រោយ រីឯ​សេះ​សម្បុរអុជៗ​នឹង​ចេញ​ទៅ​ស្រុក​ខាងត្បូង”។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម