ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ដានី‌យ៉ែល 11:41 - ព្រះគម្ពីរខ្មែរសាកល

ទ្រង់​ក៏​នឹង​ឈ្លានពាន​ទឹកដី​ដ៏រុងរឿង​ដែរ ហើយ​អាណាចក្រ​ជាច្រើន​នឹង​ដួលចុះ ប៉ុន្តែ​អេដំ ម៉ូអាប់ និង​មេដឹកនាំ​នៃ​កូនចៅ​អាំម៉ូន នឹង​ត្រូវបាន​រំដោះ​ពី​កណ្ដាប់ដៃ​របស់ទ្រង់​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ស្ដេច​នោះ​នឹង​ចូល​ទៅ​ក្នុង​ស្រុក​ដ៏​រុង​រឿង ហើយ​សាសន៍​ជា​ច្រើន​នឹង​ត្រូវ​ដួល​ចុះ តែ​សាសន៍​ទាំង​នេះ​នឹង​បាន​រួច​ពី​កណ្ដាប់​ដៃ​របស់​ស្ដេច គឺ​សាសន៍​អេដុម ម៉ូអាប់ ព្រម​ទាំង​ពួក​មេ​ដឹក​នាំ​សំខាន់​ៗ​ក្នុង​កូន​ចៅ​អាំម៉ូន។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

គឺ​ឆ្លង​កាត់​ស្រុក​ដែល​ស្អាត​ជាង​គេ ហើយ​ប្រហារ​ជីវិត​មនុស្ស​ជា​ច្រើន តែ​ជន‌ជាតិ​អេដុម ជន‌ជាតិ​ម៉ូអាប់ ព្រម​ទាំង​អ្នក​ដឹក​នាំ​សំខាន់ៗ​របស់​ជន‌ជាតិ​អាំម៉ូន នឹង​គេច​ផុត​ពី​កណ្ដាប់​ដៃ​របស់​ស្ដេច។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

វា​នឹង​ចូល​ទៅ​ក្នុង​ស្រុក​ឧត្តម​ដែរ ហើយ​មនុស្ស​ជា​ច្រើន​នឹង​ត្រូវ​ផ្តួល​ចុះ តែ​សាសន៍​ទាំង​នេះ នឹង​បាន​រួច​ពី​កណ្តាប់​ដៃ​វា គឺ​អេដំម ម៉ូអាប់ នឹង​ពួក​សំខាន់​ក្នុង​កូន​ចៅ​អាំម៉ូន

សូមមើលជំពូក

អាល់គីតាប

គឺ​ឆ្លង​កាត់​ស្រុក​ដែល​ស្អាត​ជាង​គេ ហើយ​ប្រហារ​ជីវិត​មនុស្ស​ជា​ច្រើន តែ​ជន‌ជាតិ​អេដុម ជន‌ជាតិ​ម៉ូអាប់ ព្រម​ទាំង​អ្នក​ដឹក​នាំ​សំខាន់ៗ​របស់​ជន‌ជាតិ​អាំម៉ូន នឹង​គេច​ផុត​ពី​កណ្ដាប់​ដៃ​របស់​ស្ដេច។

សូមមើលជំពូក



ដានី‌យ៉ែល 11:41
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ស្ដេចដែល​មក​ទាស់នឹង​ស្ដេចនៃទិសខាងត្បូង នឹង​ធ្វើ​តាមអំពើចិត្ត ហើយ​គ្មានអ្នកណា​ឈរ​នៅចំពោះ​ទ្រង់​បាន​ឡើយ​។ ទ្រង់​នឹង​ឈរ​នៅ​ទឹកដី​ដ៏រុងរឿង ទាំង​មាន​អំណាចបំផ្លាញ​ក្នុង​កណ្ដាប់ដៃ​របស់ទ្រង់​ផង​។


ទ្រង់​នឹង​លូក​ព្រះហស្ត​របស់ទ្រង់​ទាស់នឹង​ប្រទេស​នានា ហើយ​ដែនដី​អេហ្ស៊ីប​ក៏​គេច​មិន​រួច​ដែរ​។


ទ្រង់​នឹង​បោះ​ពន្លា​ហ្លួង​របស់ទ្រង់​នៅចន្លោះ​សមុទ្រ និង​ភ្នំ​វិសុទ្ធ​ដ៏រុងរឿង ប៉ុន្តែ​ទ្រង់​នឹង​មកដល់​ចុងបញ្ចប់​របស់ទ្រង់ ហើយ​គ្មានអ្នកណា​ជួយ​ទ្រង់​ឡើយ”៕


មាន​ស្នែង​តូច​មួយ​ដុះចេញ​ពី​ស្នែង​មួយ​ក្នុងចំណោម​ស្នែងទាំងនោះ ក៏​បានជាធំ​ក្រៃលែង​ឆ្ពោះទៅ​ទិសខាងត្បូង និង​ទិសខាងកើត ព្រមទាំង​ឆ្ពោះទៅ​ស្រុក​ដ៏រុងរឿង​ផង​។