ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




កិច្ចការ 7:53 - ព្រះគម្ពីរខ្មែរសាកល

អ្នករាល់គ្នា​បាន​ទទួល​ក្រឹត្យវិន័យ​តាមរយៈ​ការចាត់ចែង​របស់‍បណ្ដា​ទូតសួគ៌ ប៉ុន្តែ​អ្នករាល់គ្នា​មិន​បាន​ប្រតិបត្តិតាម​សោះ”។

សូមមើលជំពូក

Khmer Christian Bible

គឺ​អ្នក​រាល់គ្នា​ហើយ​ជា​អ្នក​ដែល​បាន​ទទួល​ក្រឹត្យវិន័យ​តាម​ការ​រៀបចំ​របស់​ពួក​ទេវតា​ ប៉ុន្ដែ​អ្នក​រាល់គ្នា​មិន​បាន​ធ្វើ​តាម​សោះ»។​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

អស់​លោក​ជា​អ្នក​ដែល​បាន​ទទួល​ក្រឹត្យ‌វិន័យ​តាម​រយៈ​ពួក​ទេវតា តែ​អស់​លោក​មិន​បាន​កាន់​តាម​សោះ!»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

អស់​លោក​បាន​ទទួល​ក្រឹត្យ‌វិន័យ តាម​រយៈ​ទេវតា តែ​អស់​លោក​ពុំ​បាន​ប្រព្រឹត្ត​តាម​សោះ!»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

អ្នក​រាល់​គ្នា​ជា​អ្នក​ដែល​បាន​ទទួល​ក្រិត្យ‌វិន័យ ដោយ​ព្រះ​ចាត់‌ចែង​ពួក​ទេវតា​មក តែ​មិន​បាន​កាន់​តាម​សោះ។

សូមមើលជំពូក

អាល់គីតាប

អស់​លោក​បាន​ទទួល​ហ៊ូកុំ តាម​រយៈ​ម៉ាឡា‌អ៊ីកាត់​តែ​អស់​លោក​ពុំ​បាន​ប្រព្រឹត្ដ​តាម​សោះ!»។

សូមមើលជំពូក



កិច្ចការ 7:53
10 ការដាក់ឲ្យឆ្លើយតបគ្នា  

រទេះចម្បាំង​របស់​ព្រះ​មាន​រាប់លានរាប់កោដិ​; ព្រះអម្ចាស់​របស់ខ្ញុំ​គង់​នៅក្នុងចំណោម​ពួកគេ ដូចនៅភ្នំ​ស៊ីណាយ គឺ​នៅក្នុង​ទីវិសុទ្ធ​។


តើ​ម៉ូសេ​មិន​បាន​ប្រគល់​ក្រឹត្យវិន័យ​នេះ​ដល់​អ្នករាល់គ្នា​ទេ​ឬ​? ប៉ុន្តែ​ក្នុង​អ្នករាល់គ្នា គ្មានអ្នកណា​ប្រព្រឹត្តតាម​ក្រឹត្យវិន័យ​នោះ​ឡើយ​។ ហេតុអ្វីបានជា​អ្នករាល់គ្នា​ចង់​សម្លាប់​ខ្ញុំ​?”។


គឺ​ម្នាក់នេះ ដែល​នៅ​ជាមួយ​ទូតសួគ៌​ដែល​និយាយ​នឹង​លោក​នៅ​ភ្នំ​ស៊ីណាយ និង​នៅ​ជាមួយ​ដូនតា​របស់យើង ក្នុង​សហគមន៍​នៅ​ទីរហោស្ថាន​។ លោក​បាន​ទទួល​ព្រះបន្ទូល​ដ៏​រស់ ដើម្បី​ប្រគល់​មក​យើង​។


បើដូច្នេះ ហេតុអ្វីបានជា​មាន​ក្រឹត្យវិន័យ​? ក្រឹត្យវិន័យ​ត្រូវបាន​បន្ថែម​មក​ដោយព្រោះ​ការល្មើស រហូតដល់​ពូជពង្ស​ម្នាក់​ដែល​ត្រូវបាន​សន្យា​នោះ​បាន​មក​ដល់​។ ក្រឹត្យវិន័យនេះ ត្រូវបាន​ដាក់ឲ្យអនុវត្ត​ដោយ​ដៃ​របស់​អ្នកកណ្ដាល​ម្នាក់ តាមរយៈ​បណ្ដា​ទូតសួគ៌​។


ជាការពិត សូម្បីតែ​អ្នក​ដែល​ទទួលពិធីកាត់ស្បែក ខ្លួនគេផ្ទាល់​ក៏មិន​កាន់តាម​ក្រឹត្យវិន័យ​ផង ប៉ុន្តែ​ពួកគេ​ចង់ឲ្យ​អ្នករាល់គ្នា​ទទួលពិធីកាត់ស្បែក ដើម្បីឲ្យ​ពួកគេ​បាន​អួត​អំពី​សាច់ឈាម​របស់អ្នករាល់គ្នា​។


ដ្បិត​ប្រសិនបើ​ព្រះបន្ទូល​ដែល​ត្រូវបាន​ប្រកាស​តាមរយៈ​បណ្ដា​ទូតសួគ៌​បាន​ប្រាកដប្រជា ហើយ​គ្រប់ទាំង​ការល្មើស និង​ការមិនស្ដាប់បង្គាប់​បាន​ទទួល​ការតបសង​ដែលត្រូវទទួល​ទៅហើយ