ព្រះយេហូវ៉ាបានស្បថនឹងដាវីឌដោយសេចក្ដីពិតត្រង់ ដែលព្រះអង្គនឹងមិនបែរចេញពីសម្បថនោះឡើយថា៖ “យើងនឹងយកផលមួយដែលកើតពីអ្នក ដាក់លើបល្ល័ង្ករបស់អ្នក។
កិច្ចការ 7:46 - ព្រះគម្ពីរខ្មែរសាកល ដាវីឌបានទទួលព្រះគុណនៅចំពោះព្រះ ហើយលោកបានសុំរៀបចំដំណាក់មួយសម្រាប់ព្រះរបស់យ៉ាកុប Khmer Christian Bible ដែលបានជាទីគាប់ព្រះហឫទ័យនៅចំពោះព្រះភក្ដ្ររបស់ព្រះជាម្ចាស់ ហើយស្ដេចបានសុំសង់ដំណាក់សម្រាប់ព្រះនៃពូជពង្សរបស់លោកយ៉ាកុប ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះសព្វព្រះហឫទ័យនឹងព្រះបាទដាវីឌ ហើយស្តេចបានទូលសូមរកដំណាក់មួយសម្រាប់ព្រះរបស់លោកយ៉ាកុប ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះជាម្ចាស់គាប់ព្រះហឫទ័យនឹងព្រះបាទដាវីឌ ព្រះបាទដាវីឌក៏បានទូលសូមអនុញ្ញាតពីព្រះអង្គ រកព្រះដំណាក់មួយថ្វាយព្រះរបស់លោកយ៉ាកុប ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រីឯហ្លួងដាវីឌនេះ ព្រះទ្រង់សព្វព្រះហឫទ័យនឹងទ្រង់ ហើយស្តេចទ្រង់មានព្រះទ័យប្រាថ្នាចង់រកទីលំនៅសំរាប់ព្រះនៃយ៉ាកុប អាល់គីតាប អុលឡោះគាប់ចិត្តនឹងទត ទតក៏បានសូមអនុញ្ញាតពីអុលឡោះរកដំណាក់មួយជូនម្ចាស់របស់យ៉ាកកូប |
ព្រះយេហូវ៉ាបានស្បថនឹងដាវីឌដោយសេចក្ដីពិតត្រង់ ដែលព្រះអង្គនឹងមិនបែរចេញពីសម្បថនោះឡើយថា៖ “យើងនឹងយកផលមួយដែលកើតពីអ្នក ដាក់លើបល្ល័ង្ករបស់អ្នក។
ក្រោយមក ព្រះបានដកសូលចេញ ហើយលើកដាវីឌឡើងជាស្ដេចសម្រាប់ពួកគេ ព្រមទាំងធ្វើបន្ទាល់អំពីដាវីឌថា: ‘យើងបានរកឃើញដាវីឌកូនរបស់អ៊ីសាយជាម្នាក់ដែលស្របនឹងចិត្តរបស់យើង គាត់នឹងប្រព្រឹត្តតាមបំណងទាំងអស់របស់យើង’។