ជាអ្នកបម្រើការងារក្នុងទីវិសុទ្ធ និងក្នុងព្រះពន្លាពិតដែលព្រះអម្ចាស់បានដំឡើង គឺមិនមែនមនុស្សដំឡើងទេ។
កិច្ចការ 7:44 - ព្រះគម្ពីរខ្មែរសាកល “ដូនតារបស់យើងមានព្រះពន្លានៃសេចក្ដីបន្ទាល់នៅទីរហោស្ថាន ស្របតាមព្រះអង្គដែលមានបន្ទូលនឹងម៉ូសេ បានបង្គាប់លោកឲ្យសង់ឡើងតាមគំរូដែលលោកបានឃើញ Khmer Christian Bible ដូនតារបស់យើងមានរោងនៃសេចក្ដីបន្ទាល់នៅទីរហោឋាន គឺដូចដែលព្រះអង្គបានបង្គាប់លោកម៉ូសេឲ្យធ្វើតាមគំរូដែលគាត់បានឃើញ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បុព្វបុរសរបស់យើងមានរោងនៃសេចក្តីបន្ទាល់នៅទីរហោស្ថាន ដូចព្រះអង្គបានមានព្រះបន្ទូលមកកាន់លោកម៉ូសេ ហើយបង្គាប់លោកឲ្យធ្វើតាមគំរូដែលលោកបានឃើញ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅវាលរហោស្ថាន បុព្វបុរសរបស់យើងមានព្រះពន្លា*របស់ព្រះជាម្ចាស់ សង់ឡើង ស្របតាមព្រះបន្ទូលដែលព្រះជាម្ចាស់បានបង្គាប់មកលោកម៉ូសេ គឺតាមគំរូដែលលោកបានឃើញ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រីឯរោងឧបោសថនៃសេចក្ដីបន្ទាល់ នោះបាននៅជាមួយនឹងពួកឰយុកោយើងរាល់គ្នា នៅទីរហោស្ថាន ដូចជាព្រះបានបង្គាប់មក ឲ្យលោកម៉ូសេធ្វើតាមគំរូ ដែលលោកបានឃើញ អាល់គីតាប នៅវាលរហោស្ថាន បុព្វបុរសរបស់យើងមានជំរំសក្ការៈរបស់អុលឡោះ សង់ឡើង ស្របតាមបន្ទូលដែលអុលឡោះបានបង្គាប់មកម៉ូសា គឺតាមគំរូដែលគាត់បានឃើញ។ |
ជាអ្នកបម្រើការងារក្នុងទីវិសុទ្ធ និងក្នុងព្រះពន្លាពិតដែលព្រះអម្ចាស់បានដំឡើង គឺមិនមែនមនុស្សដំឡើងទេ។
អ្វីដែលពួកបូជាចារ្យទាំងនោះបម្រើ ជានិមិត្តរូប និងជាស្រមោលនៃស្ថានសួគ៌ ដូចដែលនៅពេលរៀបនឹងបង្ហើយការសង់ព្រះពន្លា ម៉ូសេត្រូវព្រះដាស់តឿនថា:“ត្រូវប្រាកដថា អ្នកនឹងធ្វើសព្វគ្រប់ទាំងអស់តាមគំរូដែលយើងបានបង្ហាញដល់អ្នកនៅលើភ្នំ”។