ជនជាតិអ៊ីស្រាអែលបានរស់នៅស្រុកកូសែនក្នុងដែនដីអេហ្ស៊ីប ហើយពួកគេទទួលបានកម្មសិទ្ធិនៅទីនោះ ក៏បង្កើតកូន ហើយកើនចំនួនឡើងយ៉ាងច្រើន។
កិច្ចការ 7:17 - ព្រះគម្ពីរខ្មែរសាកល “លុះជិតដល់ពេលកំណត់នៃសេចក្ដីសន្យាដែលព្រះបានសន្យាដល់អ័ប្រាហាំ ប្រជាជនអ៊ីស្រាអែលកើនចំនួនកាន់តែច្រើនឡើងនៅអេហ្ស៊ីប Khmer Christian Bible នៅពេលដែលសេចក្ដីសន្យាដែលព្រះជាម្ចាស់បានសន្យាជាមួយលោកអ័ប្រាហាំជិតបានសម្រេច នោះប្រជាជនរបស់យើងក៏មានចំនួនច្រើនឡើងៗនៅក្នុងស្រុកអេស៊ីព្ទ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លុះជិតដល់ពេលកំណត់នៃសេចក្តីសន្យា ដែលព្រះបានស្បថជាមួយលោកអ័ប្រាហាំ ប្រជាជនយើងក៏មានចំនួនកាន់តែច្រើនឡើងៗនៅស្រុកអេស៊ីព្ទ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លុះជិតដល់ពេលព្រះជាម្ចាស់ត្រូវបំពេញតាមព្រះបន្ទូល ដែលព្រះអង្គសន្យាជាមួយលោកអប្រាហាំ ជនជាតិរបស់យើងបានកើនចំនួនកាន់តែច្រើនឡើងៗនៅស្រុកអេស៊ីប។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលជិតដល់កំណត់នៃសេចក្ដីសន្យា ដែលព្រះបានស្បថនឹងលោកអ័ប្រាហាំហើយ នោះសាសន៍យើងក៏ចំរើនជាច្រើនឡើង នៅស្រុកអេស៊ីព្ទ អាល់គីតាប លុះជិតដល់ពេលអុលឡោះ ត្រូវបំពេញតាមបន្ទូលដែលទ្រង់សន្យាជាមួយអ៊ីព្រហ៊ីម ជនជាតិរបស់យើងបានកើនចំនួនកាន់តែច្រើនឡើងៗនៅស្រុកអេស៊ីប។ |
ជនជាតិអ៊ីស្រាអែលបានរស់នៅស្រុកកូសែនក្នុងដែនដីអេហ្ស៊ីប ហើយពួកគេទទួលបានកម្មសិទ្ធិនៅទីនោះ ក៏បង្កើតកូន ហើយកើនចំនួនឡើងយ៉ាងច្រើន។
ព្រះនៃជនជាតិអ៊ីស្រាអែលនេះ បានជ្រើសរើសដូនតារបស់យើង ហើយព្រះអង្គបានលើកតម្កើងជនជាតិនេះ កាលដែលពួកគេរស់នៅបណ្ដោះអាសន្ននៅដែនដីអេហ្ស៊ីប រួចព្រះអង្គបាននាំពួកគេចេញពីស្រុកនោះដោយព្រះហស្តដ៏មានអំណាច។
ព្រះបានមានបន្ទូលដូច្នេះថា: ‘ពូជពង្សរបស់គាត់នឹងជាជនរស់នៅបណ្ដោះអាសន្នក្នុងស្រុកបរទេស ហើយអ្នកស្រុកនោះនឹងយកពួកគេធ្វើជាទាសករ ព្រមទាំងធ្វើបាបពួកគេបួនរយឆ្នាំ។