Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 47:27 - ព្រះគម្ពីរខ្មែរសាកល

27 ជនជាតិអ៊ីស្រាអែល​បាន​រស់នៅ​ស្រុក​កូសែន​ក្នុង​ដែនដី​អេហ្ស៊ីប ហើយ​ពួកគេ​ទទួលបានកម្មសិទ្ធិ​នៅ​ទីនោះ ក៏​បង្កើតកូន ហើយ​កើនចំនួនឡើង​យ៉ាងច្រើន​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

27 ពួក​អ៊ីស្រា‌អែលបាន​តាំង​ទី​លំ​នៅត្រង់​កូសែន ក្នុង​ស្រុក​អេស៊ីព្ទ ហើយ​បាន​កេរ‌អាករ​នៅ​ស្រុក​នោះ ក៏​បង្កើត​កូន​ចៅ ហើយ​មាន​ចំនួន​យ៉ាង​ច្រើន​សន្ធឹក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

27 ជន‌ជាតិ​អ៊ីស្រា‌អែល​រស់​នៅ​ស្រុក​អេស៊ីប ក្នុង​តំបន់​កូសែន។ គេ​បាន​ដី​នោះ​ជា​កម្មសិទ្ធិ ហើយ​បង្កើត​កូន​ចៅ និង​កើន​ចំនួន​ឡើង​ជា​ច្រើន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

27 ឯ​ពួក​អ៊ីស្រាអែល គេ​នៅ​ត្រង់​កូសែន ក្នុង​ស្រុក​អេស៊ីព្ទ ហើយ​បាន​កេរ្តិ៍‌អាករ​នៅ​ស្រុក​នោះ ក៏​បង្កើត​កូន​ចំរើន​កើន​ឡើង​សន្ធឹក

សូមមើលជំពូក ចម្លង

អាល់គីតាប

27 ជន‌ជាតិ​អ៊ីស្រ‌អែល​រស់​នៅ​ស្រុក​អេស៊ីប ក្នុង​តំបន់​កូសែន។ គេ​បាន​ដី​នោះ​ជា​កម្ម‌សិទ្ធិ ហើយ​បង្កើត​កូន​ចៅ និង​កើន​ចំនួន​ឡើង​ជា​ច្រើន។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 47:27
19 ការដាក់ឲ្យឆ្លើយតបគ្នា  

យើង​នឹង​ធ្វើឲ្យ​ពូជពង្ស​របស់អ្នក​បានច្រើន​ដូចជា​ធូលី​ដី​។ ប្រសិនបើ​អ្នកណា​អាច​រាប់​ធូលី​ដី​បាន នោះក៏​អាច​រាប់​ពូជពង្ស​របស់អ្នក​បាន​ដែរ​។


យើង​នឹង​ធ្វើឲ្យ​អ្នក​បង្កើតកូន​យ៉ាងច្រើនក្រៃលែង ហើយ​ធ្វើឲ្យ​អ្នក​ទៅជា​ប្រជាជាតិ​ជាច្រើន រីឯ​ស្ដេច​ទាំងឡាយ​ក៏​ចេញមក​ពី​អ្នក​ដែរ​។


យើង​នឹង​បង្កើនចំនួន​ពូជពង្ស​របស់អ្នក​ឡើង​ដូច​ផ្កាយ​នៅ​លើមេឃ ហើយ​ប្រគល់​ទឹកដី​ទាំងអស់​នេះ​ទៅ​ពូជពង្ស​របស់អ្នក​។ អស់ទាំង​ប្រជាជាតិ​នៅលើ​ផែនដី​នឹង​ឲ្យពរ​ខ្លួនគេ​តាមរយៈ​ពូជពង្ស​របស់អ្នក


ពូជពង្ស​របស់អ្នក​នឹង​បាន​ដូចជា​ធូលី​នៃ​ផែនដី ហើយ​អ្នក​នឹង​រីកសាយ​ទៅ​ទិសខាងលិច ទិសខាងកើត ទិសខាងជើង និង​ទិសខាងត្បូង​; ពូជអម្បូរ​ទាំងអស់​នៅលើ​ផែនដី​នឹង​ទទួលពរ​តាមរយៈ​អ្នក និង​តាមរយៈ​ពូជពង្ស​របស់អ្នក​។


នោះ​ពួកលោក​នឹង​បាន​រស់នៅ​ជាមួយ​ពួកយើង ហើយ​ទឹកដី​នេះ​បើកចំហ​ដល់​ពួកលោក​។ ចូរ​រស់នៅ ហើយ​ធ្វើជំនួញ ព្រមទាំង​ទទួលបានកម្មសិទ្ធិ​នៅ​ស្រុកនេះ​ចុះ​!”។


ព្រះ​មានបន្ទូល​នឹង​គាត់​ទៀត​ថា​៖ “យើង​ជា​ព្រះ​ដ៏មានព្រះចេស្ដា​; ចូរ​បង្កើតកូន និង​កើនចំនួនឡើង​; ប្រជាជាតិ​មួយ និង​សហគមន៍​នៃ​ប្រជាជាតិ​នានា នឹង​កើត​ចេញពី​អ្នក ស្ដេច​នានា​ក៏​នឹង​កើត​ចេញពី​រូបកាយ​របស់អ្នក​ដែរ​។


ព្រះអង្គ​មានបន្ទូលថា​៖ “យើង​ជា​ព្រះ គឺ​ព្រះ​នៃ​ឪពុក​របស់អ្នក​។ កុំ​ខ្លាច​នឹង​ចុះទៅ​អេហ្ស៊ីប​ឡើយ ដ្បិត​យើង​នឹង​ធ្វើឲ្យ​អ្នក​ទៅជា​ប្រជាជាតិ​ដ៏ធំ​មួយ​នៅ​ទីនោះ​។


យ៉ូសែប​ឲ្យ​ឪពុក និង​បងប្អូន​របស់គាត់​តាំងលំនៅ ហើយ​ឲ្យ​កម្មសិទ្ធិ​នៅក្នុង​ដែនដី​អេហ្ស៊ីប​ជាកន្លែង​ល្អបំផុត​នៃ​ទឹកដី​នោះ គឺ​តំបន់​រ៉ាមសេស ដូចដែល​ផារ៉ោន​បាន​បង្គាប់​។


ហើយ​លែង​ក្អែក​មួយ វា​ក៏​ហើរទៅមក​រហូតដល់​ទឹក​បាន​រីងស្ងួត​ពី​ផែនដី​។


ប៉ុន្តែ​ព្រាប​នោះ​រក​ទីសម្រាក​សម្រាប់​បាត​ជើង​វា​មិនបានឡើយ​។ វា​បាន​ត្រឡប់មក​រក​គាត់​ក្នុង​ទូកធំ​វិញ ដ្បិត​នៅតែ​មាន​ទឹក​នៅលើ​ផ្ទៃ​ផែនដី​ទាំងមូល គាត់​ក៏​លូក​ដៃ​ទៅ​ចាប់​វា ហើយ​យក​វា​មក​ក្នុង​ទូកធំ​ជាមួយ​គាត់​វិញ​។


ព្រះអង្គ​បាន​ធ្វើឲ្យ​ប្រជារាស្ត្រ​របស់ព្រះអង្គ​កើនឡើង​យ៉ាងច្រើន ក៏​បាន​ធ្វើឲ្យ​ពួកគេ​ខ្លាំងពូកែ​ជាង​បច្ចាមិត្ត​របស់ពួកគេ​។


ព្រះអង្គ​ប្រទានពរ​ពួកគេ នោះ​ពួកគេ​ក៏​កើនចំនួនឡើង​យ៉ាងច្រើន​; ព្រះអង្គ​មិន​ធ្វើឲ្យ​សត្វស្រុក​របស់ពួកគេ​ថយចុះ​ឡើយ​។


យើង​នឹង​ហួចហៅ​ពួកគេ ហើយ​ប្រមូល​ពួកគេ​មក ពីព្រោះ​យើង​បាន​លោះ​ពួកគេ​ហើយ នោះ​ពួកគេ​នឹង​កើនចំនួនឡើង​ដូចដែល​ពួកគេ​ធ្លាប់​កើនចំនួនឡើង​ដែរ​។


“លុះ​ជិតដល់​ពេលកំណត់​នៃ​សេចក្ដីសន្យា​ដែល​ព្រះ​បាន​សន្យា​ដល់​អ័ប្រាហាំ ប្រជាជន​អ៊ីស្រាអែល​កើនចំនួន​កាន់តែច្រើនឡើង​នៅ​អេហ្ស៊ីប


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម