ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




កិច្ចការ 7:16 - ព្រះគម្ពីរខ្មែរសាកល

ពួកគេ​បាន​យក​សពអ្នកទាំងនោះ​មក​ស៊ីគែម​វិញ ហើយ​បញ្ចុះ​ក្នុង​រូងផ្នូរ​ដែល​អ័ប្រាហាំ​បាន​ទិញ​ពី​កូនចៅ​របស់​ហេម័រ នៅ​ស៊ីគែម ដោយ​ប្រាក់​មួយចំនួន​។

សូមមើលជំពូក

Khmer Christian Bible

ពួកគេ​បាន​យក​សព​អ្នក​ទាំង​នោះ​ត្រលប់​មក​ក្រុង​ស៊ីគែម​វិញ​ ហើយ​បាន​បញ្ចុះ​នៅ​ក្នុង​ផ្នូរ​ដែល​លោក​អ័ប្រាហាំ​បាន​យក​ប្រាក់​មួយ​ចំនួន​ទិញ​ពី​កូនចៅ​របស់​លោក​ហេម័រ​នៅ​ក្រុង​ស៊ីគែម​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

គេ​បាន​ដង្ហែ​សព​លោកទៅ​ក្រុង​ស៊ីគែម ហើយ​បាន​បញ្ចុះ​ក្នុង​ផ្នូរ ដែល​លោក​អ័ប្រា‌ហាំ​បាន​ទិញពី​កូន​ចៅ​ហេម័រ នៅក្រុង​ស៊ីគែម​នោះ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

គេ​បាន​ដឹក​សព​លោក​យ៉ាកុប និង​សព​ពួក​បុព្វបុរស​មក​បញ្ចុះ​នៅ​ភូមិ​ស៊ីគែម ក្នុង​ផ្នូរ​ដែល​លោក​អប្រាហាំ​បាន​ទិញ​ពី​កូន​របស់​លោក​ហេម័រ នៅ​ភូមិ​ស៊ីគែម​នោះ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

គេ​ដង្ហែ​សព​លោក​ទៅ​ឯ​ស្រុក​ស៊ីគែម​បញ្ចុះ​ក្នុង​ផ្នូរ ដែល​លោក​អ័ប្រា‌ហាំ​បាន​ទិញ ពី​ពួក​កូន​ចៅ​ហេម័រ ជា​អ្នក​ស្រុក​ស៊ីគែម​នោះ។

សូមមើលជំពូក

អាល់គីតាប

គេ​បាន​ដឹក​សព​យ៉ាកកូប និង​សព​ពួក​បុព្វ‌បុរស​មក​បញ្ចុះ​នៅ​ភូមិ​ស៊ី‌គែម ក្នុង​ផ្នូរ​ដែល​អ៊ី‌ព្រហ៊ីម​បាន​ទិញ​ពី​កូន​របស់​លោក​ហេម័រ នៅ​ភូមិ​ស៊ី‌គែម​នោះ។

សូមមើលជំពូក



កិច្ចការ 7:16
11 ការដាក់ឲ្យឆ្លើយតបគ្នា  

អ័ប្រាហាំ​ក៏​ស្ដាប់តាម​អេប្រុន ហើយ​អ័ប្រាហាំ​ថ្លឹង​ឲ្យ​អេប្រុន​តាម​តម្លៃ​ដែល​គាត់​បាន​និយាយ ខណៈដែល​កូនចៅ​ហេត​កំពុង​ស្ដាប់ គឺ​ប្រាក់​បួនរយ​សិគែល​តាម​តម្លៃ​ឈ្មួញ​។


“ខ្ញុំ​ជា​ជនរស់នៅបណ្ដោះអាសន្ន និង​ជា​ជនសាត់អណ្ដែត​ក្នុងចំណោម​អស់លោក​។ សូម​ឲ្យ​កម្មសិទ្ធិ​មួយ​ដល់​ខ្ញុំ សម្រាប់ធ្វើជា​ផ្នូរ​ក្នុងចំណោម​អស់លោក ដើម្បីឲ្យ​ខ្ញុំ​បាន​បញ្ចុះ​សព​នេះ ចេញពី​មុខ​ខ្ញុំ​ផង”។


រ៉ាជែល​ក៏​ស្លាប់​ទៅ ហើយ​ត្រូវគេ​បញ្ចុះ​នៅក្បែរ​ផ្លូវ​ទៅ​អេប្រាតា (​អេប្រាតា​គឺ​បេថ្លេហិម​)​។


កាលណា​យើង​បាន​ដេកលក់​ជាមួយ​ដូនតា​របស់យើង ឯង​ត្រូវ​យក​យើង​ចេញ​ពី​អេហ្ស៊ីប ហើយ​បញ្ចុះ​យើង​ក្នុង​ផ្នូរ​របស់ពួកគាត់”។ យ៉ូសែប​តបថា​៖ “ខ្ញុំ​នឹង​ធ្វើ​តាម​ពាក្យ​របស់លោកឪពុក”។


គឺយ៉ាងនេះឯង​ដែល​ពួក​កូនប្រុស​របស់យ៉ាកុប​បាន​ធ្វើ​សម្រាប់​គាត់ ដូចដែល​គាត់​បាន​បង្គាប់​ពួកគេ


គឺ​ពួក​កូនប្រុស​របស់គាត់​បាន​យក​គាត់​ទៅ​ដែនដី​កាណាន ហើយ​បញ្ចុះ​គាត់​ក្នុង​រអាងភ្នំ​ត្រង់​ចម្ការ​នៅ​ម៉ាក់ពេឡា​ទល់មុខ​ម៉ាមរេ ជា​ចម្ការ​ដែល​អ័ប្រាហាំ​បាន​ទិញ​ពី​អេប្រុន​ជនជាតិហេត​ទុកជា​ទី​បញ្ចុះសព​។