ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




កិច្ចការ 4:9 - ព្រះគម្ពីរខ្មែរសាកល

ប្រសិនបើ​យើងខ្ញុំ​ត្រូវបាន​សួរចម្លើយ​នៅ​ថ្ងៃនេះ អំពី​ការល្អ​ដែលបានធ្វើ​ដល់​បុរស​ពិការ​ម្នាក់ ថា​តើ​បុរសនេះ​ត្រូវបាន​ប្រោសឲ្យជា​យ៉ាងដូចម្ដេច

សូមមើលជំពូក

Khmer Christian Bible

បើ​អស់​លោក​សាក​សួរ​យើង​នៅ​ថ្ងៃ​នេះ​អំពី​ការ​ល្អ​ដែល​បាន​កើតឡើង​ចំពោះ​មនុស្ស​ពិការ​ម្នាក់​ថា​ គាត់​បាន​ជា​ដោយសារ​អ្វី​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ប្រសិន‌បើ​អស់​លោក​សួរ​យើង​ខ្ញុំនៅ​ថ្ងៃ​នេះ ពី​ការ​ល្អដែល​បាន​ធ្វើ​ដល់​បុរស​ពិការ​ម្នាក់ ថាគាត់​បាន​ជា​ដោយ​របៀប​ណា

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

«សូម​ជម្រាប​អស់​លោក​ជា​អ្នក​ដឹក​នាំ​ប្រជា‌ជន និង​អស់​លោក​ព្រឹទ្ធា‌ចារ្យ! ថ្ងៃ​នេះ អស់​លោក​សួរ​ចម្លើយ​យើង​ខ្ញុំ​ពី​អំពើ​ល្អ ដែល​យើង​ខ្ញុំ​សង្គ្រោះ​អ្នក​ពិការ​ឲ្យ​ជា​តាម​របៀប​ណា​នោះ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

នៅ​ថ្ងៃ​នេះ បើ​សិន​ជា​លោក​អ្នក​រាល់​គ្នា គិត​ពិចារណា​សួរ​យើង​ខ្ញុំ ពី​ដំណើរ​ការ​ល្អ ដែល​បាន​ធ្វើ​ដល់​មនុស្ស​ពិការ​នោះ​ថា គាត់​បាន​ជា​ដោយ‌សារ​អ្វី

សូមមើលជំពូក

អាល់គីតាប

«សូម​ជម្រាប​អស់​លោក​ជា​អ្នក​ដឹក​នាំ​ប្រជា‌ជន និង​អស់​លោក​អះលី‌ជំអះ! ថ្ងៃ​នេះ អស់​លោក​សួរ​ចម្លើយ​យើង​ខ្ញុំ ពី​អំពើ​ល្អ​ដែល​យើង​ខ្ញុំ​សង្គ្រោះ​អ្នក​ពិការ​ឲ្យ​បាន​ជា តាម​របៀប​ណា​នោះ។

សូមមើលជំពូក



កិច្ចការ 4:9
6 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះយេស៊ូវ​ទ្រង់​តប​នឹង​ពួកគេ​ថា​៖“ខ្ញុំ​បាន​បង្ហាញ​អ្នករាល់គ្នា​នូវ​ការល្អ​ជាច្រើន​ពី​ព្រះ​បិតា តើ​អ្នករាល់គ្នា​គប់ដុំថ្មសម្លាប់​ខ្ញុំ​ដោយសារតែ​ការ​មួយណា​?”។


ប្រសិនបើ​មនុស្ស​ទទួល​ពិធីកាត់ស្បែក​នៅ​ថ្ងៃសប្ប័ទ ដើម្បីកុំឲ្យ​ល្មើស​ក្រឹត្យវិន័យ​របស់​ម៉ូសេ តើ​អ្នករាល់គ្នា​ខឹង​នឹង​ខ្ញុំ ដោយសារ​ខ្ញុំ​បាន​ធ្វើឲ្យ​មនុស្ស​ម្នាក់​ជា​ទាំងស្រុង​នៅ​ថ្ងៃសប្ប័ទ​ឬ​?


ទាក់ទងនឹង​អ្នកនេះ ខ្ញុំ​គ្មាន​អ្វី​ច្បាស់លាស់​សរសេរ​ថ្វាយ​ព្រះចៅអធិរាជ​ទេ ដូច្នេះ​ខ្ញុំ​បាន​នាំ​គាត់​ចេញមក​នៅមុខ​អស់លោក ជាពិសេស​នៅមុខ​ព្រះករុណា​ព្រះបាទ​អ័គ្រីប៉ា ដើម្បីឲ្យ​ខ្ញុំ​មាន​រឿង​ខ្លះ​នឹង​សរសេរ នៅពេល​បាន​សួរចម្លើយ​គាត់​ហើយ​។


បន្ទាប់មក ពេត្រុស​ក៏​ចាប់​ដៃស្ដាំ​គាត់ ហើយ​លើក​គាត់​ឡើង​។ ភ្លាមនោះ ប្រអប់ជើង និង​កជើង​របស់​គាត់​មានកម្លាំងឡើង


ប្រសិនបើ​អ្នករាល់គ្នា​ត្រូវគេ​ត្មះតិះដៀល​ដោយព្រោះ​ព្រះនាម​របស់​ព្រះ​គ្រីស្ទ នោះ​អ្នករាល់គ្នា​មានពរ​ហើយ ដ្បិត​ព្រះវិញ្ញាណ​នៃ​សិរីរុងរឿង គឺ​ព្រះវិញ្ញាណ​របស់​ព្រះ សណ្ឋិត​លើ​អ្នករាល់គ្នា​។