ប៉ុន្តែព្រះអម្ចាស់របស់ខ្ញុំ គឺព្រះយេហូវ៉ាមានបន្ទូលដូច្នេះវិញ: “ការនោះនឹងមិននៅជាប់ទេ ក៏មិនកើតឡើងដែរ
កិច្ចការ 4:25 - ព្រះគម្ពីរខ្មែរសាកល ព្រះអង្គបានមានបន្ទូលដោយព្រះវិញ្ញាណដ៏វិសុទ្ធ តាមរយៈមាត់របស់ដាវីឌដូនតារបស់យើង ដែលជាអ្នកបម្រើរបស់ព្រះអង្គ ថា: ‘ហេតុអ្វីបានជាប្រជាជាតិនានាច្រឡោតខឹង ហើយប្រជាជនទាំងឡាយប៉ុនប៉ងដោយឥតបានការ? Khmer Christian Bible ហើយព្រះអង្គបានមានបន្ទូលដោយព្រះវិញ្ញាណបរិសុទ្ធ តាមរយៈមាត់របស់ស្ដេចដាវីឌជាអ្នកបម្រើរបស់ព្រះអង្គ ដែលជាដូនតារបស់យើងថា ហេតុអ្វីបានជាជនជាតិទាំងឡាយបង្កចលាចល ហើយប្រជាជនស្រមៃពីរឿងឥតប្រយោជន៍ដូច្នេះ? ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គមានព្រះបន្ទូល ដោយសារមាត់របស់ព្រះបាទដាវីឌ បុព្វបុរសរបស់យើង ដែលជាអ្នកបម្រើរបស់ព្រះអង្គថា "ហេតុអ្វីបានជាអស់ទាំងសាសន៍ជ្រួលជ្រើមឡើង ហើយជនជាតិទាំងប៉ុន្មានមានគំនិតជាអសារឥតការដូច្នេះ? ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គមានព្រះបន្ទូលដោយសារព្រះវិញ្ញាណដ៏វិសុទ្ធ តាមរយៈអ្នកបម្រើរបស់ព្រះអង្គ គឺព្រះបាទដាវីឌ ជាបុព្វបុរស*យើងខ្ញុំថា៖ “ហេតុអ្វីបានជាជាតិសាសន៍ទាំងឡាយ នាំគ្នាបង្កើតកោលាហល? ហេតុអ្វីបានជាប្រជារាស្ដ្រនានា មានគំនិតឥតខ្លឹមសារដូច្នេះ? ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់បានមានបន្ទូល ដោយសារព្រះឱស្ឋហ្លួងដាវីឌ ជាអ្នកបំរើទ្រង់ថា «ហេតុអ្វីបានជាអស់ទាំងសាសន៍ជ្រួលជ្រើមឡើង ហើយជនជាតិទាំងប៉ុន្មានមានគំនិតជាអសារឥតការដូច្នេះ អាល់គីតាប ទ្រង់មានបន្ទូល ដោយសាររសអុលឡោះដ៏វិសុទ្ធ តាមរយៈអ្នកបម្រើរបស់ទ្រង់ គឺទត ជាបុព្វបុរសយើងខ្ញុំថា៖ “ហេតុអ្វីបានជាជាតិសាសន៍ទាំងឡាយ នាំគ្នាបង្កើតកោលាហល ហើយប្រជារាស្ត្រនានារអ៊ូរទាំ ដោយឥតខ្លឹមសារយ៉ាងនេះ? |
ប៉ុន្តែព្រះអម្ចាស់របស់ខ្ញុំ គឺព្រះយេហូវ៉ាមានបន្ទូលដូច្នេះវិញ: “ការនោះនឹងមិននៅជាប់ទេ ក៏មិនកើតឡើងដែរ
កុំឲ្យគិតក្នុងចិត្តថា: ‘យើងមានអ័ប្រាហាំជាដូនតា’ នោះឡើយ ដ្បិតខ្ញុំប្រាប់អ្នករាល់គ្នាថា ព្រះអាចបង្កើតកូនចៅឲ្យអ័ប្រាហាំពីដុំថ្មទាំងនេះបាន។
“បងប្អូនអើយ បទគម្ពីរដែលព្រះវិញ្ញាណដ៏វិសុទ្ធបានថ្លែងទុកមុនតាមរយៈមាត់របស់ដាវីឌត្រូវតែបានបំពេញឲ្យសម្រេច គឺអំពីយូដាសដែលបានធ្វើជាអ្នកនាំផ្លូវឲ្យគេទៅចាប់ព្រះយេស៊ូវ។
ដោយព្រោះលោកជាព្យាការី ព្រមទាំងជ្រាបថា ព្រះបានស្បថនឹងលោកដោយពាក្យសម្បថថាម្នាក់ពីពូជពង្សរបស់លោកនឹងអង្គុយលើបល្ល័ង្ករបស់លោក