គឺព្រះយេហូវ៉ាបានចាក់វិញ្ញាណនៃការលង់លក់មកលើអ្នករាល់គ្នា ព្រះអង្គបានបិទភ្នែករបស់អ្នករាល់គ្នាដែលជាព្យាការី ព្រះអង្គបានគ្របក្បាលរបស់អ្នករាល់គ្នាដែលជាអ្នកមើលឆុត។
កិច្ចការ 28:26 - ព្រះគម្ពីរខ្មែរសាកល ថា: ‘ចូរទៅរកជនជាតិនេះ ហើយនិយាយថា: អ្នករាល់គ្នានឹងស្ដាប់ហើយស្ដាប់ទៀត ប៉ុន្តែមិនយល់សោះឡើយ; អ្នករាល់គ្នានឹងមើលហើយមើលទៀត ប៉ុន្តែមិនចាប់ភ្លឹកសោះឡើយ; Khmer Christian Bible ចូរទៅប្រាប់ប្រជាជននេះថា អ្នករាល់គ្នាឮដោយត្រចៀកមែន ប៉ុន្ដែមិនយល់ឡើយ ហើយអ្នករាល់គ្នាឃើញដោយភ្នែកមែន ប៉ុន្ដែមិនស្គាល់ឡើយ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ "ចូរទៅរកសាសន៍នេះប្រាប់គេថា ដែលអ្នករាល់គ្នាឮ នោះនឹងឮមែន តែស្តាប់មិនបាន ហើយដែលអ្នករាល់គ្នាឃើញ នោះឃើញមែន តែមិនយល់សោះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចូរទៅរកប្រជារាស្ត្រនោះ ហើយប្រាប់ពួកគេថា: អ្នករាល់គ្នាស្ដាប់ឮមែន តែពុំយល់ទេ អ្នករាល់គ្នាមើលមែន តែពុំឃើញទេ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ «ចូរទៅឯសាសន៍នេះប្រាប់គេថា ដែលឯងរាល់គ្នាឮ នោះនឹងឮមែន តែស្តាប់មិនបាន ហើយដែលឯងរាល់គ្នាឃើញ នោះនឹងឃើញមែន តែមិនយល់សោះ អាល់គីតាប ចូរទៅរកប្រជារាស្ដ្រនោះ ហើយប្រាប់ពួកគេថា: អ្នករាល់គ្នាស្ដាប់ឮមែន តែពុំយល់ទេ អ្នករាល់គ្នាមើលមែន តែពុំឃើញទេ |
គឺព្រះយេហូវ៉ាបានចាក់វិញ្ញាណនៃការលង់លក់មកលើអ្នករាល់គ្នា ព្រះអង្គបានបិទភ្នែករបស់អ្នករាល់គ្នាដែលជាព្យាការី ព្រះអង្គបានគ្របក្បាលរបស់អ្នករាល់គ្នាដែលជាអ្នកមើលឆុត។
ដោយហេតុនេះ មើល៍! យើងនឹងធ្វើឲ្យប្រជាជននេះស្ញែងម្ដងទៀត ដោយការអស្ចារ្យដ៏ចម្លែក នោះប្រាជ្ញារបស់មនុស្សមានប្រាជ្ញាក្នុងចំណោមពួកគេ នឹងត្រូវបានបំផ្លាញ ហើយការយល់ដឹងរបស់មនុស្សមានការយល់ច្បាស់ នឹងត្រូវបានបំបាំង”។
ដូច្នេះ យើងនឹងជ្រើសរើសការធ្វើទុក្ខសម្រាប់ពួកគេ ហើយនាំអ្វីដែលពួកគេភ័យខ្លាចមកលើពួកគេ។ ដ្បិតយើងបានហៅ ប៉ុន្តែគ្មានអ្នកណាឆ្លើយ យើងបាននិយាយ ប៉ុន្តែពួកគេមិនបានស្ដាប់តាម ផ្ទុយទៅវិញ ពួកគេបានធ្វើអំពើអាក្រក់ក្នុងភ្នែករបស់យើង ក៏បានជ្រើសរើសអ្វីដែលយើងមិនពេញចិត្ត”។
នេះគឺដើម្បីឲ្យ: ‘ពួកគេមើលហើយមើលទៀត ប៉ុន្តែមិនចាប់ភ្លឹក ស្ដាប់ហើយស្ដាប់ទៀត ប៉ុន្តែមិនយល់ ក្រែងលោពួកគេបែរមកវិញ ហើយត្រូវបានលើកលែងទោស ’ ”។
ព្រះយេស៊ូវមានបន្ទូលនឹងពួកគេថា៖“ឱ មនុស្សល្ងង់ខ្លៅ និងមានចិត្តក្រនឹងជឿទុកចិត្តលើអស់ទាំងសេចក្ដីដែលបណ្ដាព្យាការីបានថ្លែងទុកអើយ!
ព្រះអង្គមានបន្ទូលថា៖“អាថ៌កំបាំងនៃអាណាចក្ររបស់ព្រះបានប្រទានឲ្យអ្នករាល់គ្នាយល់ហើយ រីឯអ្នកដទៃ គឺមកជាពាក្យឧបមាវិញ ដើម្បីឲ្យ ‘ពួកគេមើល ប៉ុន្តែមិនឃើញ; ពួកគេស្ដាប់ ប៉ុន្តែមិនយល់’។
នៅពេលពួកគេកំពុងរំសាយ ទាំងខ្វែងគំនិតគ្នា ប៉ូលក៏និយាយមួយពាក្យទៀតថា៖ “ព្រះវិញ្ញាណដ៏វិសុទ្ធបានថ្លែងដល់ដូនតារបស់អ្នករាល់គ្នា តាមរយៈព្យាការីអេសាយត្រូវហើយ