នៅពេលបញ្ចប់ដំណើរតាមសមុទ្រពីទីរ៉ុស យើងក៏ទៅដល់ផ្ទលេមេ ហើយសួរសុខទុក្ខបងប្អូន រួចស្នាក់នៅជាមួយពួកគេមួយថ្ងៃ។
កិច្ចការ 28:12 - ព្រះគម្ពីរខ្មែរសាកល ពេលចូលចតនៅស៊ីរ៉ាគូស យើងស្នាក់នៅទីនោះបីថ្ងៃ Khmer Christian Bible ហើយពេលសំពៅចតនៅក្រុងស៊ីរ៉ាគូស យើងបានស្នាក់នៅទីនោះបីថ្ងៃ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលបានចូលចតនៅក្រុងស៊ីរ៉ាគូស យើងស្នាក់នៅទីនោះបីថ្ងៃ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លុះមកដល់ក្រុងស៊ីរ៉ាគូស យើងបានស្នាក់នៅទីនោះបីថ្ងៃ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលបានចូលចតនៅស៊ីរ៉ាគូស ក៏នៅក្រុងនោះ៣ថ្ងៃ អាល់គីតាប លុះមកដល់ក្រុងស៊ីរ៉ាគូស យើងបានស្នាក់នៅទីនោះបីថ្ងៃ។ |
នៅពេលបញ្ចប់ដំណើរតាមសមុទ្រពីទីរ៉ុស យើងក៏ទៅដល់ផ្ទលេមេ ហើយសួរសុខទុក្ខបងប្អូន រួចស្នាក់នៅជាមួយពួកគេមួយថ្ងៃ។
មានសំពៅមួយពីអាត្រាមីតដែលបម្រុងនឹងធ្វើដំណើរទៅតំបន់នានាតាមឆ្នេរសមុទ្រអាស៊ី បន្ទាប់ពីជិះសំពៅនោះ យើងក៏ចេញដំណើរទៅ។ អើរីស្តាកអ្នកម៉ាសេដូនពីថែស្សាឡូនីចក៏នៅជាមួយយើងដែរ។
បីខែក្រោយមក យើងបានចេញដំណើរតាមសំពៅមួយពីអ័លេក្សានទ្រាដែលចាំឲ្យផុតរដូវរងានៅកោះនោះ។ សំពៅនោះមានរូបចម្លាក់ព្រះជាបងប្អូនភ្លោះ។
ហើយចេញពីទីនោះវាងទៅដល់រេគាម។ មួយថ្ងៃក្រោយមក មានខ្យល់ទិសខាងត្បូងបក់មក ហើយនៅថ្ងៃទីពីរ យើងមកដល់ពូទីយ៉ូលី។