ខ្សែរបស់អ្នកបានធូរ មិនអាចរឹតជើងដងក្ដោងបានទេ ពួកគេលាក្ដោងមិនបានឡើយ។ ដូច្នេះ គេបានចែករំពានៃជ័យភណ្ឌយ៉ាងច្រើន ពួកមនុស្សខ្វិនក៏ប្លន់យករបឹបដែរ។
កិច្ចការ 27:40 - ព្រះគម្ពីរខ្មែរសាកល ដូច្នេះ ពួកគេកាត់យុថ្កាទុកចោលនៅក្នុងសមុទ្រ ព្រមទាំងស្រាយខ្សែចង្កូតចេញ ហើយលើកក្ដោងឲ្យត្រូវខ្យល់ តម្រង់ទៅរកឆ្នេរនោះ។ Khmer Christian Bible ដូច្នេះ ពួកគេក៏កាត់ខ្សែទុកយុថ្កាចោលនៅក្នុងសមុទ្រ ទាំងស្រាយខ្សែពីចង្កូត ហើយលើកក្ដោងខាងមុខឡើងឲ្យខ្យល់បក់តម្រង់ទៅរកឆ្នេរ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ គេក៏កាត់ផ្ដាច់ខ្សែយុថ្កាចោលទៅក្នុងសមុទ្រ ស្រាយខ្សែដែលចងចង្កូតចេញ ហើយលើកក្តោងខាងមុខឲ្យត្រូវខ្យល់ តម្រង់សំពៅទៅរកឆ្នេរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គេក៏ស្រាយខ្សែយុថ្កាទម្លាក់ចោលទៅក្នុងសមុទ្រ ព្រមទាំងស្រាយខ្សែចង្កូតចោលផងដែរ រួចគេលើកក្ដោងខាងមុខឡើង ឲ្យសំពៅចូលទៅរកច្រាំង ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេក៏កាត់ពួរយុថ្កាចោលនៅសមុទ្រ រួចស្រាយចង្កូត ហើយលើកក្តោងខាងមុខឲ្យត្រូវខ្យល់ ដំរង់សំពៅទៅឯទីជំរាលនោះ អាល់គីតាប គេក៏ស្រាយខ្សែយុថ្កាទម្លាក់ចោលទៅក្នុងសមុទ្រ ព្រមទាំងស្រាយខ្សែចង្កូតចោលផងដែរ រួចគេលើកក្ដោងខាងមុខឡើង ឲ្យសំពៅចូលទៅរកច្រាំង |
ខ្សែរបស់អ្នកបានធូរ មិនអាចរឹតជើងដងក្ដោងបានទេ ពួកគេលាក្ដោងមិនបានឡើយ។ ដូច្នេះ គេបានចែករំពានៃជ័យភណ្ឌយ៉ាងច្រើន ពួកមនុស្សខ្វិនក៏ប្លន់យករបឹបដែរ។
នៅពេលកំពុងយាងតាមមាត់បឹងកាលីឡេ ព្រះយេស៊ូវទតឃើញបងប្អូនពីរនាក់ គឺស៊ីម៉ូនដែលហៅថាពេត្រុស និងអនទ្រេប្អូនប្រុសរបស់គាត់ កំពុងបង់សំណាញ់ក្នុងបឹង ដ្បិតពួកគេជាអ្នកនេសាទ។
ក្រោយពីលើកសំប៉ានហើយ គេយកខ្សែពួរចងព័ទ្ធសំពៅ។ ដោយសារគេខ្លាច ក្រែងលោកឿងនឹងពំនូកខ្សាច់សៀរទីស ពួកគេក៏ទម្លាក់ក្ដោងចុះ ទុកឲ្យសំពៅរសាត់តាមខ្យល់។
ប៉ុន្តែពួកគេជួបប្រទះនឹងកន្លែងខ្សែទឹកពីរប្រសព្វគ្នា ធ្វើឲ្យសំពៅកឿង ហើយក្បាលសំពៅជាប់នៅនឹងថ្កល់ រីឯកន្សៃសំពៅក៏ត្រូវកម្លាំងរលកបំបែក។