កិច្ចការ 27:27 - ព្រះគម្ពីរខ្មែរសាកល លុះដល់យប់ទីដប់បួន នៅពេលយើងនៅតែរសាត់អណ្ដែតលើសមុទ្រអាឌ្រា ប្រហែលជាកណ្ដាលអធ្រាត្រ ពួកអ្នកដើរសំពៅស្មានថាជិតដល់ដីគោកណាមួយ Khmer Christian Bible លុះដល់យប់ទីដប់បួន ពេលយើងកំពុងរសាត់នៅកណ្ដាលសមុទ្រអាឌ្រា នៅពាក់កណ្ដាលអធ្រាត្រ ពួកអ្នកដើរសំពៅក៏សនិ្នដ្ឋានថា ពួកគេចូលជិតដីគោកណាមួយហើយ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលចូលដល់យប់ទីដប់បួន ពេលយើងរសាត់លើផ្ទៃសមុទ្រអាឌ្រា នោះប្រមាណជាពាក់កណ្តាលអធ្រាត្រ អ្នកសំពៅស្មានថាជិតដល់ដីគោកហើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សំពៅយើងបានរសាត់អណ្ដែតលើផ្ទៃសមុទ្រអាឌ្រា អស់រយៈពេលដប់បួនថ្ងៃមកហើយ។ ពេលនោះ ប្រមាណជាពាក់កណ្ដាលអធ្រាត្រ ពួកអ្នកសំពៅនឹកសង្ស័យថា ប្រហែលជាមកជិតដល់ដីគោកហើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដល់គំរប់១៤យប់ កំពុងដែលយើងរសាត់ទៅមក ក្នុងសមុទ្រអាឌ្រា នោះប្រហែលជាកណ្តាលអធ្រាត្រពួកសំពៅស្មានថា យើងជិតដល់ទីគោកណាមួយហើយ អាល់គីតាប សំពៅយើងបានរសាត់អណ្ដែតលើផ្ទៃសមុទ្រអាឌ្រា អស់រយៈពេលដប់បួនថ្ងៃមកហើយ។ ពេលនោះ ប្រមាណជាពាក់កណ្ដាលអធ្រាត្រ ពួកអ្នកសំពៅនឹកសង្ស័យថា ប្រហែលជាមកជិតដល់ដីគោកហើយ។ |
ក៏ស្ទង់ជម្រៅទឹកមើល៍ ហើយឃើញថាមានសាមសិបប្រាំពីរម៉ែត្រ; លុះទៅមុខបន្តិចទៀត ពួកគេក៏ស្ទង់ម្ដងទៀត ហើយឃើញថាមានម្ភៃប្រាំពីរម៉ែត្រ។
ពេលនោះ ពួកអ្នកដើរសំពៅចង់រត់ចោលសំពៅ ក៏ទម្លាក់សំប៉ានចុះទៅក្នុងសមុទ្រ ធ្វើពុតដូចជាបម្រុងនឹងទម្លាក់យុថ្កាពីក្បាលសំពៅ។
ទ្រព្យសម្បត្តិដ៏ច្រើនម្ល៉េះបានវិនាសក្នុងមួយរំពេច!”។ អស់ទាំងនាយនាវា អ្នកធ្វើដំណើរតាមសំពៅ អ្នកដើរសំពៅ និងអស់អ្នកដែលរកស៊ីតាមសមុទ្រ ក៏ឈរពីចម្ងាយដែរ