នៅពេលគាត់ឃើញនិមិត្តនោះ យើងក៏រកឱកាសចេញដំណើរទៅម៉ាសេដូនភ្លាម ដោយយល់ឃើញថាព្រះបានត្រាស់ហៅយើងឲ្យទៅផ្សាយដំណឹងល្អដល់ពួកគេ។
កិច្ចការ 27:16 - ព្រះគម្ពីរខ្មែរសាកល នៅពេលសសៀរពីក្រោយកោះតូចមួយដែលហៅថាក្លូដេ ទើបយើងគ្រប់គ្រងសំប៉ានបានទាំងពិបាក។ Khmer Christian Bible កាលបានមកដល់ក្បែរកោះតូចមួយ ឈ្មោះក្លូដេ យើងអាចលើកសំប៉ានឡើងបានយ៉ាងពិបាក។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលបានសសៀរតាមកោះតូចមួយ ឈ្មោះកោះក្លូដេ យើងអាចលើកសំប៉ាន ឡើងបានទាំងពិបាក។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលមកដល់ខាងត្បូងកោះតូចមួយឈ្មោះកោះក្លូដេ យើងបានលើកសំប៉ាន ឡើង ទាំងពិបាក ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ បានសសៀរទៅតាមកោះ១តូច ឈ្មោះក្លូដេ ហើយលើកទូកចងដោយពិបាកណាស់ អាល់គីតាប ពេលមកដល់ខាងត្បូងកោះតូចមួយឈ្មោះកោះក្លូដេ យើងបានលើកសំប៉ានឡើងទាំងពិបាក |
នៅពេលគាត់ឃើញនិមិត្តនោះ យើងក៏រកឱកាសចេញដំណើរទៅម៉ាសេដូនភ្លាម ដោយយល់ឃើញថាព្រះបានត្រាស់ហៅយើងឲ្យទៅផ្សាយដំណឹងល្អដល់ពួកគេ។
ដោយសារសំពៅជាប់ក្នុងខ្យល់ព្យុះនោះ ហើយមិនអាចបើកបញ្ច្រាសខ្យល់បាន យើងក៏បណ្ដោយឲ្យសំពៅរសាត់តាមខ្យល់ទៅ។
ក្រោយពីលើកសំប៉ានហើយ គេយកខ្សែពួរចងព័ទ្ធសំពៅ។ ដោយសារគេខ្លាច ក្រែងលោកឿងនឹងពំនូកខ្សាច់សៀរទីស ពួកគេក៏ទម្លាក់ក្ដោងចុះ ទុកឲ្យសំពៅរសាត់តាមខ្យល់។
ពេលនោះ ពួកអ្នកដើរសំពៅចង់រត់ចោលសំពៅ ក៏ទម្លាក់សំប៉ានចុះទៅក្នុងសមុទ្រ ធ្វើពុតដូចជាបម្រុងនឹងទម្លាក់យុថ្កាពីក្បាលសំពៅ។