ព្រះអង្គបានធ្វើឲ្យខ្យល់ទិសខាងកើតបក់នៅលើមេឃ ហើយនាំផ្លូវខ្យល់ទិសខាងត្បូងដោយព្រះចេស្ដារបស់ព្រះអង្គ
កិច្ចការ 27:13 - ព្រះគម្ពីរខ្មែរសាកល ពេលនោះ ខ្យល់ទិសខាងត្បូងបក់រំភើយៗមក នោះពួកគេគិតថាបានសម្រេចតាមបំណងហើយ ក៏លើកយុថ្កា ធ្វើដំណើរសសៀរក្បែរឆ្នេរក្រែត។ Khmer Christian Bible ពេលខ្យល់ទិសខាងត្បូងបក់រំភើយៗ ពួកគេគិតថាបានសម្រេចបំណងក៏ទាញយុថ្កា ហើយធ្វើដំណើរតាមបណ្ដោយកោះក្រេត ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលមានខ្យល់បក់រំភើយៗមកពីទិសខាងត្បូង នោះគេស្មានថា គេបានសម្រេចតាមបំណងរបស់គេ រួចគេក៏ស្រាវយុថ្កាឡើង ហើយចេញសំពៅតាមបណ្ដោយកោះក្រេត។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលនោះ មានខ្យល់បក់មកតិចៗពីទិសខាងត្បូង ពួកគេយល់ឃើញថា ជាឱកាសល្អសម្រាប់គម្រោងការរបស់គេ គេក៏នាំគ្នាស្រាវយុថ្កា ហើយចេញសំពៅសសៀរៗកោះក្រែតទៅ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ កាលមានខ្យល់បក់រំភើយៗមកពីទិសខាងត្បូង នោះគេស្មានថាបានដូចចិត្តហើយ ក៏ស្រាវយុថ្កាឡើង បើកទៅតាមក្បែរកោះក្រេត អាល់គីតាប ពេលនោះ មានខ្យល់បក់មកតិចៗពីទិសខាងត្បូង ពួកគេយល់ឃើញថាជាឱកាសល្អសម្រាប់គម្រោងការរបស់គេ គេក៏នាំគ្នាស្រាវយុថ្កា ហើយចេញសំពៅសសៀរៗកោះក្រែតទៅ។ |
ព្រះអង្គបានធ្វើឲ្យខ្យល់ទិសខាងកើតបក់នៅលើមេឃ ហើយនាំផ្លូវខ្យល់ទិសខាងត្បូងដោយព្រះចេស្ដារបស់ព្រះអង្គ
កាលណាខ្យល់ទិសខាងត្បូងបក់មក អ្នករាល់គ្នានិយាយថា: ‘ថ្ងៃនេះ មុខជាក្ដៅ’ ហើយក៏កើតឡើងមែន។
មានទាំងជនជាតិយូដា និងអ្នកចូលសាសនាយូដា ជនជាតិក្រែត និងជនជាតិអារ៉ាប់ផង។ យើងឮពួកគេនិយាយអំពីកិច្ចការដ៏អស្ចារ្យរបស់ព្រះ ជាភាសារបស់យើង!”។
ណាមួយកំពង់ផែនេះមិនស្រួលសម្រាប់ការចាំឲ្យផុតរដូវរងា ដូច្នេះពួកគេភាគច្រើនចេញយោបល់ឲ្យចេញសំពៅពីទីនោះ ក្រែងលោអាចទៅដល់ហ្វេនីចបាន ដើម្បីចាំឲ្យផុតរដូវរងា។ ហ្វេនីចជាកំពង់ផែមួយនៅក្រែត ដែលបែរមុខទៅទិសខាងត្បូងឆៀងខាងលិច និងទិសខាងជើងឆៀងខាងលិច។
ក្រោយពីទាំងអស់គ្នាមិនបានហូបអាហារអស់រយៈពេលយ៉ាងយូរ ប៉ូលក៏ក្រោកឈរនៅកណ្ដាលចំណោមពួកគេ ហើយនិយាយថា៖ “ឱ អ្នករាល់គ្នាអើយ! អ្នករាល់គ្នាគួរតែបានស្ដាប់តាមខ្ញុំ ហើយមិនចេញសំពៅពីក្រែត នោះបងប្អូនមិនជួបគ្រោះថ្នាក់ និងការខាតបង់បែបនេះទេ។
ក្រោយពីធ្វើដំណើរសសៀរកោះនោះទាំងពិបាក យើងក៏មកដល់កន្លែងមួយដែលហៅថា “កំពង់ផែល្អ” ដែលមានទីក្រុងឡាសេនៅជិត។
មានម្នាក់ក្នុងចំណោមជនជាតិក្រែត ជាព្យាការីរបស់ពួកគេផ្ទាល់ បាននិយាយថា: “ជនជាតិក្រែតសុទ្ធតែជាអ្នកភូតភរ ជាសត្វតិរច្ឆានដ៏អាក្រក់ ជាមនុស្សល្មោភស៊ីដ៏ខ្ជិលច្រអូស”។
នេះជាហេតុដែលខ្ញុំបានទុកអ្នកឲ្យនៅក្រែត គឺដើម្បីឲ្យចាត់ចែងកិច្ចការដែលធ្វើមិនទាន់ហើយនោះឲ្យបានរៀបរយ ព្រមទាំងតែងតាំងចាស់ទុំនៅទីក្រុងនីមួយៗ ដូចដែលខ្ញុំបានបង្គាប់អ្នកហើយ។