ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




កិច្ចការ 27:10 - ព្រះគម្ពីរខ្មែរសាកល

ថា​៖ “អ្នករាល់គ្នា​អើយ ខ្ញុំ​យល់ឃើញ​ថា ដំណើរតាមសមុទ្រ​ខាងមុខ​នេះ នឹង​មាន​គ្រោះថ្នាក់ និង​ការខាតបង់​ជាច្រើន មិនគ្រាន់តែ​ទំនិញ និង​សំពៅ​ប៉ុណ្ណោះទេ គឺ​ថែមទាំង​ជីវិត​របស់យើង​ទៀតផង”។

សូមមើលជំពូក

Khmer Christian Bible

ពួកគេ​ថា៖​ «បងប្អូន​អើយ!​ ខ្ញុំ​យល់​ឃើញ​ថា​ ការ​ធ្វើ​ដំណើរ​តាម​សំពៅ​នឹង​មាន​អន្ដរាយ​ ព្រមទាំង​មាន​ការ​ខាត​បង់​ច្រើន​ គឺ​មិន​ត្រឹមតែ​សំពៅ​ និង​ទំនិញ​ប៉ុណ្ណោះ​ទេ​ ថែមទាំង​ជីវិត​របស់​យើង​ទៀត​ផង»​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

«បង‌ប្អូន​អើយ ខ្ញុំ​យល់​ឃើញ​ថា ដំណើរ​ទៅ​មុខ​នឹង​មាន​អន្តរាយ ហើយ​ខូច​ខាត​ជា​ច្រើន មិន​ត្រឹម​តែ​ទំនិញ និង​សំពៅ​ប៉ុណ្ណោះ​ទេ គឺ​ថែម​ទាំង​ជីវិត​យើងទៀត​ផង»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

«ខ្ញុំ​យល់​ថា បើ​យើង​បន្ត​ដំណើរ​ទៅ​មុខ​ទៀត​នោះ គ្រោះ​ថ្នាក់​ណាស់ មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​ខូច​ខាត​ទំនិញ និង​សំពៅ​ប៉ុណ្ណោះ​ទេ គឺ​ថែម​ទាំង​មាន​គ្រោះ​ថ្នាក់​ដល់​ជីវិត​យើង​ទៀត​ផង»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

អ្នក​រាល់​គ្នា​អើយ បើ​បើក​ទៅ​ឥឡូវ ខ្ញុំ​យល់​ឃើញ​ថា នឹង​មាន​អន្តរាយ ហើយ​ខូច​ខាត​ជា​ច្រើន មិន​ត្រឹម​តែ​ទំនិញ នឹង​សំពៅ​ប៉ុណ្ណោះ​ទេ គឺ​ដល់​ទាំង​ជីវិត​យើង​រាល់​គ្នា​ផង

សូមមើលជំពូក

អាល់គីតាប

«ខ្ញុំ​យល់​ថា​បើ​យើង​បន្ដ​ដំណើរ​ទៅ​មុខ​ទៀត​នោះ គ្រោះ​ថ្នាក់​ណាស់ មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​ខូច​ខាត​ទំនិញ និង​សំពៅ​ប៉ុណ្ណោះ​ទេ គឺ​ថែម​ទាំង​មាន​គ្រោះ​ថ្នាក់​ដល់​ជីវិត​យើង​ទៀត​ផង»។

សូមមើលជំពូក



កិច្ចការ 27:10
12 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះយេហូវ៉ា​ស្និទ្ធស្នាល​នឹង​អ្នកដែល​កោតខ្លាច​ព្រះអង្គ ហើយ​ព្រះអង្គ​ទ្រង់​ធ្វើឲ្យ​គេ​ស្គាល់​សម្ពន្ធមេត្រី​របស់ព្រះអង្គ​។


រីឯ​ខ្ញុំព្រះបាទ​វិញ អាថ៌កំបាំង​នេះ​ត្រូវបាន​បើកសម្ដែង​ដល់​ខ្ញុំព្រះបាទ មិនមែន​ដោយព្រោះ​ខ្ញុំព្រះបាទ​មាន​ប្រាជ្ញា​ជាង​មនុស្សរស់​ទាំងអស់​ទេ គឺ​ដើម្បី​ឲ្យ​ការកាត់ស្រាយ​នេះ​បាន​ជ្រាប​ដល់​ព្រះរាជា និង​ឲ្យ​ព្រះករុណា​ជ្រាប​គំនិត​នៃ​ព្រះទ័យ​របស់ព្រះករុណា​ប៉ុណ្ណោះ​។


យើង​បន្តដំណើរ​ទៅ​ស៊ីរី ទាំង​ឃើញ​ស៊ីពរ៍​នៅ​ខាងឆ្វេង ក៏​បង្ហួសទៅ រួច​ចូលចត​នៅ​ទីរ៉ុស ពីព្រោះ​សំពៅ​ត្រូវ​ទម្លាក់​ទំនិញ​នៅ​ទីនោះ​។


ប៉ូល​ប្រាប់​មេទាហានលើមួយរយនាក់ និង​ពួក​ទាហាន​ថា​៖ “ប្រសិនបើ​អ្នកទាំងនេះ​មិន​នៅ​ក្នុង​សំពៅ​ទេ នោះ​អស់លោក​មិនអាច​រួចជីវិត​បានឡើយ”។


ដូច្នេះ ខ្ញុំ​សូម​លើកទឹកចិត្ត​អ្នករាល់គ្នា​ឲ្យ​ហូបអាហារ​ទៅ ពីព្រោះ​ការនេះ​ជា​ប្រយោជន៍ឲ្យ​អ្នករាល់គ្នា​រួចជីវិត​។ ជាការពិត គ្មានអ្នកណា​ក្នុង​អ្នករាល់គ្នា នឹង​បាត់​សក់​សូម្បីតែ​មួយ​សរសៃ​ពី​ក្បាល​ឡើយ”។


“ប្រសិនបើ​មនុស្ស​សុចរិត​ទទួល​ការ​សង្គ្រោះ​សឹងតែមិនបាន​ទៅហើយ ចុះទម្រាំ​មនុស្ស​មិនគោរពព្រះ និង​មនុស្សបាប តើនឹងទៅជាយ៉ាងណា​? ​”។