មនុស្សទាំងនោះក៏និយាយថា៖ “ពួកយើងរកមិនឃើញទោសអ្វីទាស់នឹងដានីយ៉ែលនេះឡើយ លុះត្រាតែរកអ្វីទាស់នឹងវា ទាក់ទងនឹងក្រឹត្យវិន័យនៃព្រះរបស់វា”។
កិច្ចការ 24:20 - ព្រះគម្ពីរខ្មែរសាកល ឬមួយក៏ឲ្យអ្នកទាំងនេះផ្ទាល់ និយាយអំពីបទល្មើសដែលពួកគេបានឃើញ កាលខ្ញុំឈរនៅមុខក្រុមប្រឹក្សាចុះ—— Khmer Christian Bible ឬក៏ឲ្យអ្នកទាំងនេះនិយាយដោយផ្ទាល់អំពីបទល្មើសណាមួយដែលពួកគេបានឃើញនៅពេលខ្ញុំឈរនៅចំពោះមុខក្រុមប្រឹក្សាកំពូលចុះ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ម្យ៉ាងទៀត សូមឲ្យអស់លោកទាំងនេះនិយាយដោយផ្ទាល់ អំពីបទល្មើសណាមួយដែលអស់លោកបានឃើញ ក្នុងកាលដែលខ្ញុំបាទឈរនៅមុខក្រុមប្រឹក្សានេះចុះ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ខ្ញុំបាទឈរមុខក្រុមប្រឹក្សាជាន់ខ្ពស់ស្រាប់ហើយ បើអស់លោកដែលនៅទីនេះបានឃើញខ្ញុំបាទមានទោសអ្វី សូមថាមកចុះ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឬឲ្យអ្នកទាំងនេះធ្វើបន្ទាល់ចុះ បើគេឃើញខ្ញុំប្របាទមានសេចក្ដីទុច្ចរិតណា ក្នុងកាលដែលឈរនៅមុខក្រុមជំនុំនោះ អាល់គីតាប ខ្ញុំឈរមុខក្រុមប្រឹក្សាជាន់ខ្ពស់ស្រាប់ហើយ បើអស់លោកដែលនៅទីនេះ បានឃើញខ្ញុំមានទោសអ្វី សូមថាមកចុះ |
មនុស្សទាំងនោះក៏និយាយថា៖ “ពួកយើងរកមិនឃើញទោសអ្វីទាស់នឹងដានីយ៉ែលនេះឡើយ លុះត្រាតែរកអ្វីទាស់នឹងវា ទាក់ទងនឹងក្រឹត្យវិន័យនៃព្រះរបស់វា”។
ប៉ុន្តែខ្ញុំប្រាប់អ្នករាល់គ្នាថា អស់អ្នកដែលខឹងនឹងបងប្អូនរបស់ខ្លួននឹងជួបការកាត់ទោស ហើយអ្នកណាក៏ដោយដែលជេរបងប្អូនរបស់ខ្លួនថា ‘អាល្ងង់’ នឹងជួបការកាត់ទោសរបស់ក្រុមប្រឹក្សា រីឯអ្នកណាក៏ដោយដែលជេរថា ‘អាឆ្កួត’ នឹងជួបភ្លើងនរក។