“អ្នករាល់គ្នាមានពរហើយ នៅពេលគេត្មះតិះដៀល បៀតបៀន និងនិយាយអាក្រក់គ្រប់យ៉ាងដោយភូតភរទាស់នឹងអ្នករាល់គ្នា ដោយសារតែខ្ញុំ។
កិច្ចការ 23:4 - ព្រះគម្ពីរខ្មែរសាកល ពួកអ្នកដែលឈរនៅទីនោះនិយាយថា៖ “តើអ្នកហ៊ានជេរប្រមាថមហាបូជាចារ្យរបស់ព្រះឬ?”។ Khmer Christian Bible នោះពួកអ្នកឈរក្បែរគាត់បាននិយាយថា៖ «ម្ដេចឯងមើលងាយសម្ដេចសង្ឃរបស់ព្រះជាម្ចាស់ដូច្នេះ?» ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អស់អ្នកដែលឈរជិតពោលថា៖ «តើអ្នកហ៊ានប្រមាថសម្តេចសង្ឃរបស់ព្រះផងឬ?»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកអ្នកដែលនៅទីនោះពោលថា៖ «អ្នកហ៊ានប្រមាថលោកមហាបូជាចារ្យរបស់ព្រះជាម្ចាស់ផងឬ!»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯពួកអ្នកដែលឈរជិតក៏ស្តីឲ្យគាត់ថា តើឯងហ៊ានដៀលដល់សំដេចសង្ឃនៃព្រះដែរឬ អាល់គីតាប ពួកអ្នកដែលនៅទីនោះពោលថា៖ «អ្នកហ៊ានប្រមាថមូស្ទីជាអ្នកបម្រើអុលឡោះផងឬ!»។ |
“អ្នករាល់គ្នាមានពរហើយ នៅពេលគេត្មះតិះដៀល បៀតបៀន និងនិយាយអាក្រក់គ្រប់យ៉ាងដោយភូតភរទាស់នឹងអ្នករាល់គ្នា ដោយសារតែខ្ញុំ។
ប៉ូលក៏និយាយនឹងលោកថា៖ “កំពែងដែលលាបកំបោរសអើយ ព្រះនឹងវាយអ្នកវិញ! អ្នកអង្គុយកាត់ក្ដីខ្ញុំតាមក្រឹត្យវិន័យ ប៉ុន្តែបែរជាបញ្ជាឲ្យទះខ្ញុំ ខុសនឹងក្រឹត្យវិន័យដូច្នេះឬ?”។
ប៉ូលក៏តបថា៖ “បងប្អូនអើយ ខ្ញុំមិនបានដឹងថា លោកជាមហាបូជាចារ្យទេ។ ពិតមែនហើយ មានសរសេរទុកមកថា:‘អ្នកមិនត្រូវនិយាយអាក្រក់ចំពោះមេគ្រប់គ្រងនៃប្រជាជនរបស់អ្នកឡើយ’”។