ដោយមានការប្រកែកកាន់តែខ្លាំងឡើង មេបញ្ជាការខ្លាចក្រែងប៉ូលនឹងត្រូវពួកគេហែកជាបំណែក លោកក៏បញ្ជាពួកទាហានឲ្យចុះទៅយកប៉ូលចេញពីកណ្ដាលពួកគេ ហើយនាំទៅបន្ទាយវិញ។
កិច្ចការ 23:32 - ព្រះគម្ពីរខ្មែរសាកល នៅថ្ងៃបន្ទាប់ ពួកពលថ្មើរជើងត្រឡប់ទៅបន្ទាយវិញ ដោយឲ្យពលសេះបន្តដំណើរជាមួយប៉ូល។ Khmer Christian Bible នៅថ្ងៃបន្ទាប់ ពួកទាហានបានត្រលប់មកឯបន្ទាយវិញ ដោយទុកឲ្យពលសេះធ្វើដំណើរជាមួយលោកប៉ូល ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅថ្ងៃបន្ទាប់ គេបានវិលត្រឡប់ទៅបន្ទាយវិញ ដោយទុកពលសេះឲ្យបន្តដំណើរជាមួយលោកប៉ុល។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅថ្ងៃបន្ទាប់ គេបានវិលត្រឡប់មកបន្ទាយវិញ ដោយទុកតែពលសេះឲ្យបន្តដំណើរជាមួយលោកប៉ូល។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ស្អែកឡើង គេទុកពលសេះឲ្យទៅជាមួយនឹងគាត់ រួចគេត្រឡប់មកឯបន្ទាយវិញ អាល់គីតាប នៅថ្ងៃបន្ទាប់ គេបានវិលត្រឡប់មកបន្ទាយវិញ ដោយទុកតែពលសេះឲ្យបន្ដដំណើរជាមួយលោកប៉ូល។ |
ដោយមានការប្រកែកកាន់តែខ្លាំងឡើង មេបញ្ជាការខ្លាចក្រែងប៉ូលនឹងត្រូវពួកគេហែកជាបំណែក លោកក៏បញ្ជាពួកទាហានឲ្យចុះទៅយកប៉ូលចេញពីកណ្ដាលពួកគេ ហើយនាំទៅបន្ទាយវិញ។
ប៉ុន្តែក្មួយប្រុសរបស់ប៉ូលបានឮអំពីការពួនស្ទាក់នេះ គាត់ក៏មក ហើយចូលទៅបន្ទាយប្រាប់ប៉ូល។
បន្ទាប់មក មេបញ្ជាការហៅមេទាហានលើមួយរយនាក់ពីរនាក់មក និយាយថា៖ “ចូររៀបចំពលថ្មើរជើងពីររយនាក់ ពលសេះចិតសិបនាក់ និងពលលំពែងពីររយនាក់ ដើម្បីឲ្យចេញដំណើរទៅសេសារា នៅម៉ោងប្រាំបួនយប់នេះ។
ដូច្នេះ ពួកទាហានក៏យកប៉ូលទៅតាមពាក្យដែលបានបញ្ជាដល់ពួកគេ ហើយនាំគាត់ទៅអាន់ទីប៉ាទ្រីសទាំងយប់។