គ្រានោះ ពួកអ្នកដែលត្រូវបានកម្ចាត់កម្ចាយដោយសារតែទុក្ខវេទនាដែលកើតឡើងពីរឿងស្ទេផាន ក៏ទៅរហូតដល់ហ្វេនីស៊ី ស៊ីពរ៍ និងអាន់ទីយ៉ូក។ ពួកគេមិនប្រកាសព្រះបន្ទូលដល់អ្នកណាឡើយ លើកលែងតែជនជាតិយូដាប៉ុណ្ណោះ។
កិច្ចការ 21:2 - ព្រះគម្ពីរខ្មែរសាកល យើងឃើញសំពៅមួយដែលនឹងឆ្លងទៅហ្វេនីស៊ី ដូច្នេះយើងក៏ចុះសំពៅចេញដំណើរទៅ។ Khmer Christian Bible ហើយពេលឃើញមានសំពៅទៅស្រុកភេនីស យើងក៏ជិះសំពៅនោះទៅមុខទៀត។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលបានឃើញសំពៅមួយទៅស្រុកភេនីស យើងក៏ចុះសំពៅនោះចេញដំណើរទៅមុខទៀត។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មានសំពៅមួយត្រូវទៅស្រុកភេនីស យើងក៏ចុះសំពៅនោះចេញដំណើរទៅមុខទៀត។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលឃើញសំពៅ១ មានដំណើរទៅឯស្រុកភេនីស នោះយើងក៏ចុះតាមសំពៅនោះចេញទៅទៀត អាល់គីតាប មានសំពៅមួយត្រូវទៅស្រុកភេនីស យើងក៏ចុះសំពៅនោះចេញដំណើរទៅមុខទៀត។ |
គ្រានោះ ពួកអ្នកដែលត្រូវបានកម្ចាត់កម្ចាយដោយសារតែទុក្ខវេទនាដែលកើតឡើងពីរឿងស្ទេផាន ក៏ទៅរហូតដល់ហ្វេនីស៊ី ស៊ីពរ៍ និងអាន់ទីយ៉ូក។ ពួកគេមិនប្រកាសព្រះបន្ទូលដល់អ្នកណាឡើយ លើកលែងតែជនជាតិយូដាប៉ុណ្ណោះ។
ដូច្នេះ ក្រុមជំនុំជូនដំណើរពួកគេ ពួកគេក៏ធ្វើដំណើរឆ្លងកាត់ហ្វេនីស៊ី និងសាម៉ារី ទាំងរៀបរាប់ប្រាប់យ៉ាងលម្អិតអំពីការកែប្រែចិត្តរបស់សាសន៍ដទៃ ធ្វើឲ្យបងប្អូនទាំងអស់មានអំណរយ៉ាងខ្លាំង។
យើងបន្តដំណើរទៅស៊ីរី ទាំងឃើញស៊ីពរ៍នៅខាងឆ្វេង ក៏បង្ហួសទៅ រួចចូលចតនៅទីរ៉ុស ពីព្រោះសំពៅត្រូវទម្លាក់ទំនិញនៅទីនោះ។
នៅទីនោះ មេទាហានលើមួយរយនាក់រកបានសំពៅមួយពីអ័លេក្សានទ្រា ដែលកំពុងធ្វើដំណើរទៅអ៊ីតាលី លោកក៏ឲ្យយើងចុះសំពៅនោះ។