ថា៖ “ព្រះយេស៊ូវអ្នកណាសារ៉ែតអើយ តើមានរឿងអ្វីរវាងព្រះអង្គនិងយើងខ្ញុំ? តើព្រះអង្គមកបំផ្លាញយើងខ្ញុំឬ? ខ្ញុំដឹងហើយថា ព្រះអង្គជាអ្នកណា គឺជាអង្គដ៏វិសុទ្ធនៃព្រះ”។
កិច្ចការ 19:15 - ព្រះគម្ពីរខ្មែរសាកល ប៉ុន្តែវិញ្ញាណអាក្រក់តបនឹងពួកគេថា៖ “មែន យើងស្គាល់ព្រះយេស៊ូវ ហើយប៉ូលក៏យើងស្គាល់ច្បាស់ដែរ ចុះពួកឯងវិញ តើពួកឯងជានរណា?”។ Khmer Christian Bible ប៉ុន្ដែវិញ្ញាណអាក្រក់ឆ្លើយទៅពួកគេថា៖ «មែន យើងស្គាល់ព្រះយេស៊ូ ហើយក៏ស្គាល់ប៉ូលដែរ ចុះពួកឯងវិញជានរណា?» ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្ដែ វិញ្ញាណអាក្រក់តបទៅគេថា៖ «យើងស្គាល់ព្រះយេស៊ូវ ហើយលោកប៉ុលក៏យើងទទួលស្គាល់ ចុះឯងរាល់គ្នាវិញ តើឯងជាអ្នកណា?» ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ វិញ្ញាណអាក្រក់បានតបមកអ្នកទាំងនោះវិញថា៖ «យើងស្គាល់ព្រះយេស៊ូ ហើយក៏ដឹងថា លោកប៉ូលជានរណាដែរ ចុះឯងរាល់គ្នាវិញ ឯងជានរណា?»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែអារក្សអសោចិ៍ឆ្លើយទៅគេថា យើងស្គាល់ព្រះយេស៊ូវហើយ ក៏ស្គាល់ប៉ុលបន្តិចបន្តួចដែរ តែឯឯងរាល់គ្នា តើជាអ្នកណាវិញ អាល់គីតាប អ៊ីព្លេសបានតបមកអ្នកទាំងនោះវិញថា៖ «យើងស្គាល់អ៊ីសា ហើយក៏ដឹងថា លោកប៉ូលជានរណាដែរ ចុះឯងរាល់គ្នាវិញ ឯងជានរណា?»។ |
ថា៖ “ព្រះយេស៊ូវអ្នកណាសារ៉ែតអើយ តើមានរឿងអ្វីរវាងព្រះអង្គនិងយើងខ្ញុំ? តើព្រះអង្គមកបំផ្លាញយើងខ្ញុំឬ? ខ្ញុំដឹងហើយថា ព្រះអង្គជាអ្នកណា គឺជាអង្គដ៏វិសុទ្ធនៃព្រះ”។
ព្រះអង្គក៏ប្រោសមនុស្សជាច្រើនដែលឈឺដោយរោគាផ្សេងៗឲ្យជា ព្រមទាំងដេញអារក្សជាច្រើនឲ្យចេញផង។ ព្រះអង្គមិនអនុញ្ញាតឲ្យអារក្សទាំងនោះនិយាយឡើយ ពីព្រោះពួកវាស្គាល់ព្រះអង្គហើយ។
កូនប្រុសប្រាំពីរនាក់របស់នាយកបូជាចារ្យជនជាតិយូដាម្នាក់ឈ្មោះស្កេវ៉ា បានធ្វើដូច្នេះ។
អ្នកដែលមានវិញ្ញាណអាក្រក់ចូលនោះក៏ស្ទុះទៅសង្គ្រុបពួកគេ ហើយឈ្នះពួកគេទាំងអស់គ្នា បានជាពួកគេរត់ចេញពីផ្ទះនោះទាំងខ្លួនទទេ ហើយរងរបួសផង។
អ្នកជឿថាមានព្រះតែមួយអង្គគត់ នោះអ្នកធ្វើបានល្អហើយ! សូម្បីតែពួកអារក្សក៏ជឿដូច្នេះដែរ ព្រមទាំងញ័ររន្ធត់ផង។