ទារកនោះក៏ធំឡើង ហើយមាំមួនខាងវិញ្ញាណ។ គាត់រស់នៅទីរហោស្ថានរហូតដល់ថ្ងៃដែលគាត់បង្ហាញខ្លួនដល់អ៊ីស្រាអែល៕
កិច្ចការ 18:28 - ព្រះគម្ពីរខ្មែរសាកល ដ្បិតគាត់បានជជែកផ្ចាញ់ជនជាតិយូដាយ៉ាងក្លៀវក្លានៅកន្លែងសាធារណៈ ដោយបង្ហាញតាមគម្ពីរថា ព្រះយេស៊ូវជាព្រះគ្រីស្ទ៕ Khmer Christian Bible ដ្បិតគាត់ឆ្លើយបំភ្លឺដល់ជនជាតិយូដាយ៉ាងមានអំណាចនៅចំពោះមុខមហាជន ទាំងបង្ហាញតាមបទគម្ពីរថា ព្រះយេស៊ូជាព្រះគ្រិស្ដ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតគាត់ជជែកផ្ចាញ់ពួកសាសន៍យូដានៅកណ្តាលជំនុំយ៉ាងប៉ិនប្រសប់ ទាំងបង្ហាញតាមគម្ពីរថា ព្រះយេស៊ូវជាព្រះគ្រីស្ទពិតមែន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដ្បិតគាត់ចេះផ្ចាញ់សាសន៍យូដានៅមុខប្រជុំជនទាំងអស់ និងវែកញែកគម្ពីរ បញ្ជាក់ប្រាប់គេថាព្រះយេស៊ូពិតជាព្រះគ្រិស្ត*មែន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រោះគាត់ជជែកផ្ចាញ់ពួកសាសន៍យូដា នៅកណ្តាលជំនុំ ដោយប៉ិនប្រសប់ ទាំងបង្ហាញតាមគម្ពីរថា ព្រះយេស៊ូវជាព្រះគ្រីស្ទមែន។ អាល់គីតាប ដ្បិតគាត់ចេះផ្ចាញ់សាសន៍យូដានៅមុខប្រជុំជនទាំងអស់ និងវែកញែកគីតាប បញ្ជាក់ប្រាប់គេថា អ៊ីសាពិតជាអាល់ម៉ាហ្សៀសមែន។ |
ទារកនោះក៏ធំឡើង ហើយមាំមួនខាងវិញ្ញាណ។ គាត់រស់នៅទីរហោស្ថានរហូតដល់ថ្ងៃដែលគាត់បង្ហាញខ្លួនដល់អ៊ីស្រាអែល៕
បន្ទាប់មក ព្រះយេស៊ូវទ្រង់បកស្រាយដល់ពួកគេនូវសេចក្ដីដែលទាក់ទងនឹងអង្គទ្រង់នៅក្នុងបទគម្ពីរទាំងអស់ ដោយចាប់ផ្ដើមពីម៉ូសេ និងពីព្យាការីទាំងអស់។
ព្រះយេស៊ូវមានបន្ទូលនឹងពួកគេថា៖“ទាំងនេះជាពាក្យរបស់ខ្ញុំ ដែលខ្ញុំបានប្រាប់អ្នករាល់គ្នា កាលខ្ញុំនៅជាមួយអ្នករាល់គ្នានៅឡើយ គឺថាសេចក្ដីទាំងអស់ដែលមានសរសេរទុកមកអំពីខ្ញុំ ក្នុងក្រឹត្យវិន័យរបស់ម៉ូសេ គម្ពីរព្យាការី និងគម្ពីរទំនុកតម្កើង ត្រូវតែបានបំពេញឲ្យសម្រេច”។
អ្នករាល់គ្នាស្រាវជ្រាវគម្ពីរ ពីព្រោះអ្នករាល់គ្នាគិតថា ក្នុងគម្ពីរនោះមានជីវិតអស់កល្បជានិច្ច។ តាមពិត គឺគម្ពីរនោះឯង ដែលធ្វើបន្ទាល់អំពីខ្ញុំ។
ដោយពន្យល់ និងបញ្ជាក់ថា ព្រះគ្រីស្ទត្រូវតែរងទុក្ខ រួចមានព្រះជន្មរស់ឡើងវិញពីចំណោមមនុស្សស្លាប់។ គាត់និយាយទៀតថា៖ “ព្រះយេស៊ូវនេះដែលខ្ញុំកំពុងប្រកាសដល់អ្នករាល់គ្នា គឺជាព្រះគ្រីស្ទ”។
អ្នកនេះបានទទួលការអប់រំអំពីមាគ៌ារបស់ព្រះអម្ចាស់ ហើយឆេះឆួលក្នុងវិញ្ញាណ ព្រមទាំងប្រកាស និងបង្រៀនសេចក្ដីអំពីព្រះយេស៊ូវយ៉ាងច្បាស់ ប៉ុន្តែគាត់ស្គាល់តែពិធីជ្រមុជទឹករបស់យ៉ូហានប៉ុណ្ណោះ។
ប៉ុន្តែកាលស៊ីឡាស និងធីម៉ូថេចុះមកពីម៉ាសេដូន ប៉ូលចាប់ផ្ដើមចំណាយពេលទាំងស្រុងនឹងព្រះបន្ទូល ដោយធ្វើបន្ទាល់យ៉ាងម៉ឺងម៉ាត់ដល់ជនជាតិយូដាថាព្រះយេស៊ូវជាព្រះគ្រីស្ទ។
ភីលីពក៏បើកមាត់ ហើយផ្សាយដំណឹងល្អអំពីព្រះយេស៊ូវដល់លោក ដោយចាប់ផ្ដើមពីបទគម្ពីរនេះ។
ទោះបីជាយ៉ាងណាក៏ដោយ ក៏សូលទទួលកម្លាំងកាន់តែខ្លាំងឡើង ហើយផ្ចាញ់ផ្ចាលជនជាតិយូដាដែលរស់នៅដាម៉ាស់ ដោយបញ្ជាក់ថាព្រះយេស៊ូវនេះហើយជាព្រះគ្រីស្ទ។