កិច្ចការ 17:29 - ព្រះគម្ពីរខ្មែរសាកល ដូច្នេះ ដោយសារយើងជាពូជពង្សរបស់ព្រះ យើងមិនត្រូវគិតថា សណ្ឋានរបស់ព្រះគឺដូចរូបឆ្លាក់ជាមាស ប្រាក់ ឬថ្ម ដែលធ្វើដោយការរចនា និងគំនិតរបស់មនុស្សឡើយ។ Khmer Christian Bible ដូច្នេះ បើយើងជាពូជរបស់ព្រះជាម្ចាស់មែន យើងមិនត្រូវគិតថា ព្រះអង្គមានសណ្ឋានដូចជារូបសំណាកធ្វើពីមាស ប្រាក់ ឬថ្ម តាមជំនាញ និងគំនិតរបស់មនុស្សឡើយ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ ប្រសិនបើយើងជាពូជរបស់ព្រះមែន យើងមិនគួរគិតថា ព្រះទ្រង់ដូចជាមាស ឬប្រាក់ ឬថ្ម ឬជារបស់ឆ្លាក់ តាមការរចនា តាមគំនិតរបស់មនុស្សនោះឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ហេតុនេះ ប្រសិនបើយើងពិតជាពូជរបស់ព្រះជាម្ចាស់មែន យើងមិនត្រូវគិតថាព្រះអង្គមានសណ្ឋានដូចរូបសំណាក ធ្វើពីមាស ប្រាក់ ឬថ្មដែលជាក្បាច់រចនាកើតឡើង តាមការនឹកឃើញរបស់មនុស្សនោះឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ បើយើងរាល់គ្នាជាពូជព្រះហើយ នោះមិនត្រូវឲ្យយើងស្មានថា ព្រះទ្រង់ដូចជាមាស ឬប្រាក់ ឬថ្ម ឬជារបស់ឆ្លាក់ តាមការរចនា តាមគំនិតរបស់មនុស្សនោះទេ អាល់គីតាប ហេតុនេះ ប្រសិនបើយើងពិតជាពូជរបស់ទ្រង់មែន យើងមិនត្រូវគិតថា អុលឡោះមានសណ្ឋានដូចរូបសំណាក ធ្វើពីមាស ប្រាក់ ឬថ្មដែលជាក្បាច់រចនាកើតឡើង តាមការនឹកឃើញរបស់មនុស្សនោះឡើយ។ |
ដូច្នេះ អង្គដ៏វិសុទ្ធមានបន្ទូលថា៖ “តើអ្នករាល់គ្នាប្រដូចយើងនឹងអ្នកណាឲ្យយើងស្មើនឹងអ្នកនោះ?”។
ប៉ុន្តែអ្នករាល់គ្នាបានទាំងឃើញ ទាំងឮថា ប៉ូលម្នាក់នេះបានបញ្ចុះបញ្ចូល និងបង្វែរប្រជាជនជាច្រើន មិនគ្រាន់តែនៅក្រុងអេភេសូរប៉ុណ្ណោះទេ គឺស្ទើរតែនៅអាស៊ីទាំងមូល ដោយនិយាយថា: ‘អ្វីៗដែលធ្វើដោយដៃមនុស្ស មិនមែនជាព្រះទេ’។