សូម្បីតែកំហឹងរបស់មនុស្សក៏នឹងធ្វើឲ្យគេសរសើរតម្កើងព្រះអង្គ; ព្រះអង្គនឹងក្រវាត់អង្គទ្រង់ដោយអ្នកដែលនៅសល់ពីកំហឹង។
កិច្ចការ 16:35 - ព្រះគម្ពីរខ្មែរសាកល លុះភ្លឺឡើង ពួកមេគ្រប់គ្រងបានចាត់ពួកតម្រួតឲ្យទៅ និយាយថា៖ “ចូរដោះលែងអ្នកទាំងនោះទៅ!”។ Khmer Christian Bible លុះភ្លឺឡើង ពួកមន្ដ្រីគ្រប់គ្រងក្រុងបានចាត់នគរបាលឲ្យទៅប្រាប់ថា៖ «ចូរដោះលែងអ្នកទាំងនោះទៅ» ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លុះភ្លឺឡើង ពួកតម្រួតបានចាត់នគរបាលមកប្រាប់ថា៖ «ចូរដោះលែងអ្នកទាំងនោះទៅ!» ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លុះភ្លឺឡើង ពួកអាជ្ញាធរបានចាត់តម្រួតឲ្យទៅប្រាប់ឆ្មាំគុកថា៖ «ចូរដោះលែងអ្នកទាំងនោះទៅ!»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដល់ភ្លឺឡើង នោះមេនគរបាលចាត់ពួកនាយ ឲ្យទៅប្រាប់ថា ចូរលែងអ្នកទាំង២នោះទៅ អាល់គីតាប លុះភ្លឺឡើង ពួកអាជ្ញាធរបានចាត់តម្រួតឲ្យទៅប្រាប់ឆ្មាំគុកថា៖ «ចូរដោះលែងអ្នកទាំងនោះទៅ!»។ |
សូម្បីតែកំហឹងរបស់មនុស្សក៏នឹងធ្វើឲ្យគេសរសើរតម្កើងព្រះអង្គ; ព្រះអង្គនឹងក្រវាត់អង្គទ្រង់ដោយអ្នកដែលនៅសល់ពីកំហឹង។
កាលណាគេនាំអ្នករាល់គ្នាទៅសាលាប្រជុំ ឬនៅមុខមេគ្រប់គ្រង និងអាជ្ញាធរ កុំបារម្ភអំពីរបៀបដែលត្រូវឆ្លើយការពារខ្លួន ឬអ្វីដែលត្រូវនិយាយឡើយ
គាត់នាំប៉ូល និងស៊ីឡាសទៅក្នុងផ្ទះ ហើយដាក់អាហារឲ្យពួកគេហូប។ គាត់ត្រេកអរយ៉ាងខ្លាំងជាមួយក្រុមគ្រួសារ ដោយសារបានជឿព្រះ។
ដូច្នេះ ឆ្មាំគុកក៏ប្រាប់ពាក្យទាំងនេះដល់ប៉ូលថា៖ “ពួកមេគ្រប់គ្រងបានចាត់គេឲ្យមក ដើម្បីដោះលែងលោកទាំងពីរ ដូច្នេះឥឡូវនេះ សូមអញ្ជើញទៅដោយសុខសាន្តចុះ”។
ពួកតម្រួតទាំងនោះក៏ជម្រាបពាក្យទាំងនេះដល់ពួកមេគ្រប់គ្រង។ នៅពេលឮថាអ្នកទាំងពីរមានសញ្ជាតិរ៉ូម៉ាំង ពួកគេក៏ភ័យខ្លាច
បន្ទាប់ពីសម្លុតគំរាមថែមទៀតហើយ ពួកគេក៏ដោះលែងអ្នកទាំងពីរ ដោយសារតែប្រជាជន។ ពួកគេរកមិនឃើញមធ្យោបាយដាក់ទោសអ្នកទាំងពីរទេ ពីព្រោះមនុស្សទាំងអស់កំពុងលើកតម្កើងសិរីរុងរឿងដល់ព្រះ ចំពោះអ្វីដែលបានកើតឡើង។
ពួកគេបានហៅពួកសាវ័កមក រួចវាយ ហើយបង្គាប់មិនឲ្យនិយាយក្នុងព្រះនាមរបស់ព្រះយេស៊ូវឡើយ រួចក៏ដោះលែងទៅ។