ពេលនោះ ព្រះបាទនេប៊ូក្នេសាក៏ក្រាបព្រះភក្ត្រដល់ដីថ្វាយបង្គំដានីយ៉ែល ហើយបញ្ជាឲ្យថ្វាយតង្វាយ និងគ្រឿងក្រអូបដល់គាត់។
កិច្ចការ 14:13 - ព្រះគម្ពីរខ្មែរសាកល រីឯបូជាចារ្យរបស់សេយូសពីវិហារនៅទល់មុខទីក្រុង ក៏យកគោឈ្មោល និងកម្រងផ្កាមកដល់មាត់ទ្វារក្រុង ដោយចង់ថ្វាយយញ្ញបូជាជាមួយហ្វូងមនុស្ស។ Khmer Christian Bible បន្ទាប់មក សង្ឃរបស់ព្រះសេយូសដែលមានវិហារនៅចំមុខក្រុងនោះ បានយកគោឈ្មោល និងកម្រងផ្កាមកឯទ្វារក្រុង ដោយមានបំណងថ្វាយយញ្ញបូជាជាមួយបណ្ដាជន។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពួកសង្ឃរបស់ព្រះសេយូស ដែលមានវិហារនៅទល់មុខទីក្រុងនោះ បានយកគោឈ្មោល និងភួងផ្កាមកកាន់ទ្វារក្រុង ហើយចង់ថ្វាយយញ្ញបូជារួមជាមួយមហាជន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បូជាចារ្យរបស់ព្រះសេយូសដែលមានវិហារទល់មុខនឹងទីក្រុង បានដឹកគោឈ្មោលតុបតែងលំអដោយភួងផ្កា មកមាត់ទ្វារក្រុង ព្រោះគាត់ចង់ធ្វើបូជាយញ្ញរួមជាមួយមហាជន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយសង្ឃរបស់ព្រះសេយូស ដែលនៅមុខក្រុងគេ ក៏នាំយកគោឈ្មោល ហើយនឹងភួងទៅដល់ខ្លោងទ្វារក្រុង ចង់ថ្វាយយញ្ញបូជាជាមួយនឹងបណ្តាមនុស្ស អាល់គីតាប បូជាចារ្យរបស់ព្រះសេយូសដែលមានវិហារទល់មុខនឹងទីក្រុង បានដឹកគោឈ្មោលតុបតែងលំអដោយភួងផ្កា មកមាត់ទ្វារក្រុង ព្រោះគាត់ចង់ធ្វើបូជាយញ្ញរួមជាមួយមហាជន។ |
ពេលនោះ ព្រះបាទនេប៊ូក្នេសាក៏ក្រាបព្រះភក្ត្រដល់ដីថ្វាយបង្គំដានីយ៉ែល ហើយបញ្ជាឲ្យថ្វាយតង្វាយ និងគ្រឿងក្រអូបដល់គាត់។
លុះនៅពេលពេត្រុសចូលទៅ កូនេលាសក៏ទទួលគាត់ ទាំងក្រាបថ្វាយបង្គំនៅទៀបជើងរបស់គាត់។
ពួកគេបានហៅបារណាបាសថា “សេយូស” ហើយហៅប៉ូលថា “ហ៊ើមេស” ពីព្រោះប៉ូលជាអ្នកដែលដឹកនាំក្នុងការនិយាយ។