Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កិច្ចការ 14:13 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

13 ពួក​សង្ឃ​របស់​ព្រះ‌សេយូស ដែល​មាន​វិហារ​នៅ​ទល់​មុខ​ទី​ក្រុង​នោះ បាន​យក​គោ​ឈ្មោល និង​ភួង​ផ្កា​មក​កាន់​ទ្វារ​ក្រុង ហើយ​ចង់​ថ្វាយ​យញ្ញ‌បូជា​រួម​ជា‌មួយ​មហា​ជន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

13 រីឯ​បូជាចារ្យ​របស់​សេយូស​ពី​វិហារ​នៅ​ទល់មុខ​ទីក្រុង ក៏​យក​គោឈ្មោល និង​កម្រងផ្កា​មក​ដល់​មាត់ទ្វារ​ក្រុង ដោយ​ចង់​ថ្វាយយញ្ញបូជា​ជាមួយ​ហ្វូងមនុស្ស​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

13 បន្ទាប់មក​ សង្ឃ​របស់​ព្រះ​សេយូស​ដែល​មាន​វិហារ​នៅ​ចំ​មុខ​ក្រុង​នោះ​ បាន​យក​គោ​ឈ្មោល​ និង​កម្រង​ផ្កា​មក‍​ឯ​ទ្វារ​ក្រុង​ ដោយ​មាន​បំណង​ថ្វាយ​យញ្ញបូជា​ជាមួយ​បណ្ដាជន។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

13 បូជា‌ចារ្យ​របស់​ព្រះ​សេយូស​ដែល​មាន​វិហារ​ទល់​មុខ​នឹង​ទីក្រុង បាន​ដឹក​គោ​ឈ្មោល​តុប‌តែង​លំអ​ដោយ​ភួង​ផ្កា មក​មាត់​ទ្វារ​ក្រុង ព្រោះ​គាត់​ចង់​ធ្វើ​បូជា‌យញ្ញ​រួម​ជា​មួយ​មហា‌ជន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

13 ហើយ​សង្ឃ​របស់​ព្រះ‌សេយូស ដែល​នៅ​មុខ​ក្រុង​គេ ក៏​នាំ​យក​គោ​ឈ្មោល ហើយ​នឹង​ភួង​ទៅ​ដល់​ខ្លោង‌ទ្វារ​ក្រុង ចង់​ថ្វាយ​យញ្ញ‌បូជា​ជា​មួយ​នឹង​បណ្តា​មនុស្ស

សូមមើលជំពូក ចម្លង

អាល់គីតាប

13 បូជា‌ចារ្យ​របស់​ព្រះ​សេយូស​ដែល​មាន​វិហារ​ទល់​មុខ​នឹង​ទី‌ក្រុង បាន​ដឹក​គោ​ឈ្មោល​តុប‌តែង​លំអ​ដោយ​ភួង​ផ្កា មក​មាត់​ទ្វារ​ក្រុង ព្រោះ​គាត់​ចង់​ធ្វើ​បូជា‌យញ្ញ​រួម​ជា​មួយ​មហា‌ជន។

សូមមើលជំពូក ចម្លង




កិច្ចការ 14:13
3 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​នោះ ព្រះ​បាទ​នេប៊ូ‌ក្នេសា​ក្រាប​ព្រះ‌ភក្ត្រ​ចុះ ថ្វាយ​បង្គំ​ដានី‌យ៉ែល ហើយ​បញ្ជា​ឲ្យ​គេ​ថ្វាយ​យញ្ញ​បូជា និង​គ្រឿង​ក្រអូប ដើម្បី​គោ‌រព​លោក។


ពេល​លោក​ពេត្រុស​ចូល​ទៅ លោកកូនេ‌លាស​ក៏​ចេញមក​ទទួល ហើយ​ក្រាប​ចុះ​នៅ​ទៀប​ជើង​របស់​លោក។


គេ​ក៏​ហៅ​លោក​បា‌ណា‌បាស ថា​ព្រះ‌សេ‌យូស ហើយ​លោក​ប៉ុល ថា​ព្រះ‌ហ៊ើមេស ព្រោះ​លោក​ជា​មេ​សម្ដែង។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម