“ព្យាការីទាំងអស់ តាំងពីសាំយូអែល ព្រមទាំងអ្នកក្រោយៗដែលថ្លែងព្រះបន្ទូល ក៏បានប្រកាសទុកមុនអំពីគ្រានេះដែរ។
កិច្ចការ 13:20 - ព្រះគម្ពីរខ្មែរសាកល ការទាំងនេះបានកើតឡើងក្នុងរយៈពេលប្រមាណជាបួនរយហាសិបឆ្នាំ។ បន្ទាប់ពីការទាំងនេះ ព្រះបានប្រទានពួកចៅហ្វាយដល់ពួកគេ រហូតដល់គ្រាព្យាការីសាំយូអែល។ Khmer Christian Bible ហេតុការណ៍ទាំងនោះបានកើតឡើងប្រហែលបួនរយហាសិបឆ្នាំ។ ក្រោយមកព្រះអង្គបានប្រទានពួកចៅហ្វាយដល់ពួកគេរហូតដល់ជំនាន់លោកសាំយូអែល ដែលជាអ្នកនាំព្រះបន្ទូល។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហេតុការណ៍ទាំងអស់នេះ មានរយៈពេលប្រមាណជាបួនរយហាសិបឆ្នាំ ហើយក្រោយការទាំងនោះមក ទ្រង់ប្រទានឲ្យមានពួកចៅហ្វាយ រហូតដល់គ្រាហោរាសាំយូអែល។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ហេតុការណ៍ទាំងនោះកើតមានក្នុងអំឡុងពេលប្រមាណបួនរយហាសិបឆ្នាំ។ ក្រោយមក ព្រះអង្គប្រទានឲ្យមានអ្នកគ្រប់គ្រងរហូតដល់ជំនាន់ព្យាការីសាំយូអែល។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ក្រោយការទាំងនោះមក ទ្រង់ប្រទានឲ្យមានចៅហ្វាយក្នុងរវាងប្រហែលជា៤៥០ឆ្នាំ ដរាបដល់គ្រាហោរាសាំយូអែល អាល់គីតាប ហេតុការណ៍ទាំងនោះកើតមានក្នុងអំឡុងពេលប្រមាណបួនរយហាសិបឆ្នាំ។ ក្រោយមក អុលឡោះប្រទានឲ្យមានអ្នកគ្រប់គ្រងរហូតដល់ជំនាន់ណាពីសាំយូអែល។ |
“ព្យាការីទាំងអស់ តាំងពីសាំយូអែល ព្រមទាំងអ្នកក្រោយៗដែលថ្លែងព្រះបន្ទូល ក៏បានប្រកាសទុកមុនអំពីគ្រានេះដែរ។