ពេត្រុសក៏ធ្វើសញ្ញាដោយដៃឲ្យពួកគេនៅស្ងៀម ហើយប្រាប់ពួកគេអំពីរបៀបដែលព្រះអម្ចាស់បាននាំគាត់ចេញពីគុក រួចនិយាយថា៖ “សូមប្រាប់ការទាំងនេះដល់យ៉ាកុប និងពួកបងប្អូនផង”។ បន្ទាប់មក គាត់ក៏ចេញដំណើរទៅកន្លែងផ្សេងទៀត។
កិច្ចការ 12:18 - ព្រះគម្ពីរខ្មែរសាកល លុះភ្លឺឡើង មានការជ្រួលច្របល់មិនតិចទេក្នុងចំណោមពួកទាហាន ថាតើមានអ្វីកើតឡើងដល់ពេត្រុស។ Khmer Christian Bible លុះភ្លឺឡើង មានការជ្រួលច្របល់ជាខ្លាំងនៅក្នុងចំណោមពួកទាហានអំពីការបាត់ខ្លួនរបស់លោកពេត្រុស ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លុះភ្លឺឡើង កើតមានវឹកវរយ៉ាងខ្លាំងនៅក្នុងចំណោមពួកទាហាន ពីហេតុការណ៍ដែលបានកើតឡើងដល់លោកពេត្រុស។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លុះភ្លឺឡើង ពួកទាហាននាំគ្នាជ្រួលច្របល់យ៉ាងខ្លាំង ព្រោះមិនដឹងជាលោកពេត្រុសទៅណាបាត់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ លុះភ្លឺឡើង ក៏កើតមានវឹកវរជាធំ នៅក្នុងពួកកងទាហាន ពីដំណើរពេត្រុស ដែលទៅឯណាបាត់ អាល់គីតាប លុះភ្លឺឡើង ពួកទាហាននាំគ្នាជ្រួលច្របល់យ៉ាងខ្លាំង ព្រោះមិនដឹងជាពេត្រុសទៅណាបាត់។ |
ពេត្រុសក៏ធ្វើសញ្ញាដោយដៃឲ្យពួកគេនៅស្ងៀម ហើយប្រាប់ពួកគេអំពីរបៀបដែលព្រះអម្ចាស់បាននាំគាត់ចេញពីគុក រួចនិយាយថា៖ “សូមប្រាប់ការទាំងនេះដល់យ៉ាកុប និងពួកបងប្អូនផង”។ បន្ទាប់មក គាត់ក៏ចេញដំណើរទៅកន្លែងផ្សេងទៀត។
រីឯហេរ៉ូឌខំរកពេត្រុស ប៉ុន្តែរកមិនឃើញ ទ្រង់ក៏សួរចម្លើយពួកអ្នកយាម ហើយបញ្ជាឲ្យយកពួកគេទៅប្រហារជីវិត។ បន្ទាប់មក ហេរ៉ូឌយាងចុះពីយូឌាទៅសេសារា ហើយស្នាក់នៅទីនោះ។
នៅពេលភ្ញាក់ឡើង ឆ្មាំគុកឃើញទ្វារគុកនៅចំហ ក៏ហូតដាវបម្រុងនឹងសម្លាប់ខ្លួន ដោយនឹកស្មានថាពួកអ្នកទោសបានរត់បាត់អស់ហើយ។