កិច្ចការ 11:4 - ព្រះគម្ពីរខ្មែរសាកល ពេត្រុសក៏ចាប់ផ្ដើមពន្យល់ដល់ពួកគេតាមលំដាប់លំដោយថា៖ Khmer Christian Bible លោកពេត្រុសក៏ចាប់ផ្ដើមពន្យល់ប្រាប់ពួកគេតាមលំដាប់លំដោយថា៖ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្ដែ លោកពេត្រុសចាប់ផ្តើមពន្យល់រឿងនោះប្រាប់គេ តាមលំដាប់ថា៖ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកពេត្រុសក៏រៀបរាប់ប្រាប់គេយ៉ាងក្បោះក្បាយថា៖ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែពេត្រុសចាប់ផ្តើមរ៉ាយរឿងប្រាប់គេ ដោយលំដាប់ថា អាល់គីតាប ពេត្រុសក៏រៀបរាប់ប្រាប់គេយ៉ាងក្បោះក្បាយថា៖ |
ក្រៅពីពាក្យឧបមា ព្រះអង្គមិនបានថ្លែងដល់ពួកគេទេ ប៉ុន្តែព្រះអង្គបានបកស្រាយអ្វីៗទាំងអស់ឲ្យតែពួកសិស្សរបស់ព្រះអង្គប៉ុណ្ណោះ។
ហើយខ្ញុំក៏បានតាមដានរឿងរ៉ាវទាំងអស់យ៉ាងយកចិត្តទុកដាក់តាំងពីដំបូងមកដែរ ហេតុនេះហើយបានជាខ្ញុំយល់ឃើញថាគួរតែសរសេរតាមលំដាប់លំដោយជូនលោក
លុះបានទៅដល់ ហើយប្រមូលក្រុមជំនុំមកជួបជុំគ្នា ពួកគេក៏រាយការណ៍ប្រាប់នូវអ្វីៗដែលព្រះបានធ្វើជាមួយពួកគេ និងការដែលព្រះបានបើកទ្វារនៃជំនឿដល់សាសន៍ដទៃ។