ទូលបង្គំបានប្រញាប់ប្រញាល់ ហើយមិនបានបង្អង់នឹងកាន់តាមសេចក្ដីបង្គាប់របស់ព្រះអង្គឡើយ។
កិច្ចការ 10:29 - ព្រះគម្ពីរខ្មែរសាកល ហេតុនេះហើយបានជាខ្ញុំមកដោយឥតប្រកែកឡើយ ពេលត្រូវបានអញ្ជើញមក។ ដូច្នេះ ខ្ញុំសូមសួរថា តើអ្នករាល់គ្នាបានអញ្ជើញខ្ញុំមកសម្រាប់ការអ្វី?”។ Khmer Christian Bible ហេតុនេះបានជាពេលអ្នករាល់គ្នាហៅខ្ញុំមក ខ្ញុំក៏មកដោយឥតប្រកែក ដូច្នេះខ្ញុំសូមសួរអ្នករាល់គ្នាថា តើអ្នករាល់គ្នាហៅខ្ញុំមកនេះមានការអ្វីដែរ?» ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហេតុនេះហើយ បានជាពេលលោកចាត់គេទៅហៅខ្ញុំ ខ្ញុំក៏មកភ្លាម ឥតជំទាស់អ្វីឡើយ។ ដូច្នេះ ខ្ញុំសុំសួរថា តើហៅខ្ញុំមកមានការអ្វី?» ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ហេតុនេះហើយបានជាខ្ញុំមកភ្លាម ឥតមានជំទាស់អ្វីសោះ នៅពេលដែលបងប្អូនហៅខ្ញុំមក។ ឥឡូវនេះ សុំប្រាប់ខ្ញុំមើល៍ បងប្អូនហៅខ្ញុំមកមានការអ្វី?»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហេតុនោះបានជាកាលលោកចាត់គេឲ្យទៅហៅខ្ញុំ នោះខ្ញុំបានមកដោយឥតប្រកែកសោះ ដូច្នេះ ខ្ញុំសូមសួរលោក តើលោកឲ្យខ្ញុំមកមានការអ្វី អាល់គីតាប ហេតុនេះហើយ បានជាខ្ញុំមកភ្លាម ឥតមានជំទាស់អ្វីសោះ នៅពេលដែលបងប្អូនហៅខ្ញុំមក។ ឥឡូវនេះ សុំប្រាប់ខ្ញុំមើល៍ បងប្អូនហៅខ្ញុំមកមានការអ្វី?»។ |
ទូលបង្គំបានប្រញាប់ប្រញាល់ ហើយមិនបានបង្អង់នឹងកាន់តាមសេចក្ដីបង្គាប់របស់ព្រះអង្គឡើយ។
គាត់ក៏និយាយនឹងពួកគេថា៖ “អ្នករាល់គ្នាដឹងថា ការដែលជនជាតិយូដាសេពគប់ ឬចូលទៅជិតជនបរទេសជាការខុសនឹងក្រឹត្យវិន័យ។ ប៉ុន្តែព្រះបានបង្ហាញខ្ញុំថា មិនត្រូវហៅអ្នកណាម្នាក់ថាមិនបរិសុទ្ធ ឬសៅហ្មងឡើយ។
កូនេលាសនិយាយថា៖ “កាលពីបួនថ្ងៃមុន នៅម៉ោងថ្មើរនេះ គឺម៉ោងបីរសៀល ខ្ញុំកំពុងអធិស្ឋាននៅក្នុងផ្ទះរបស់ខ្ញុំ។ ពេលនោះ មើល៍! មានបុរសម្នាក់ស្លៀកសម្លៀកបំពាក់ដ៏ភ្លឺចិញ្ចាច ឈរនៅពីមុខខ្ញុំ
ផ្ទុយទៅវិញ ចូរអ្នករាល់គ្នាតម្កើងព្រះគ្រីស្ទដ៏ជាព្រះអម្ចាស់ទុកជាវិសុទ្ធនៅក្នុងចិត្តរបស់អ្នករាល់គ្នា ទាំងត្រៀមជាស្រេចជានិច្ចដើម្បីឆ្លើយការពារ នឹងអ្នកណាក៏ដោយដែលទាមទារហេតុផលអំពីសេចក្ដីសង្ឃឹមដែលស្ថិតនៅក្នុងអ្នករាល់គ្នា។