ជាពួកអ្នកដែលពោលថា: ‘ចូរឈរនៅដោយឡែកទៅ កុំចូលមកជិតអញឡើយ ពីព្រោះអញវិសុទ្ធជាងឯង’។ អ្នកទាំងនោះជាផ្សែងនៅរន្ធច្រមុះរបស់យើង ជាភ្លើងដែលឆេះវាល់ព្រឹកវាល់ល្ងាច។
កិច្ចការ 10:28 - ព្រះគម្ពីរខ្មែរសាកល គាត់ក៏និយាយនឹងពួកគេថា៖ “អ្នករាល់គ្នាដឹងថា ការដែលជនជាតិយូដាសេពគប់ ឬចូលទៅជិតជនបរទេសជាការខុសនឹងក្រឹត្យវិន័យ។ ប៉ុន្តែព្រះបានបង្ហាញខ្ញុំថា មិនត្រូវហៅអ្នកណាម្នាក់ថាមិនបរិសុទ្ធ ឬសៅហ្មងឡើយ។ Khmer Christian Bible ពេលនោះ លោកពេត្រុសក៏និយាយទៅពួកគេថា៖ «អ្នករាល់គ្នាដឹងច្បាស់ហើយថា ក្រឹត្យវិន័យហាមមិនឲ្យជនជាតិយូដាសេពគប់ ឬសួរសុខទុក្ខសាសន៍ដទៃ ប៉ុន្ដែព្រះជាម្ចាស់បានបង្ហាញខ្ញុំថា មិនត្រូវថាអ្នកណាម្នាក់មិនបរិសុទ្ធ ឬមិនស្អាតឡើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកមានប្រសាសន៍ទៅគេថា៖ «អ្នករាល់គ្នាជ្រាបហើយថា សាសន៍យូដាគ្មានច្បាប់នឹងសេពគប់ជាមួយសាសន៍ដទៃ ឬចូលទៅជិតគេឡើយ តែព្រះបានបង្ហាញឲ្យខ្ញុំដឹងថា មិនត្រូវរាប់អ្នកណាថាមិនស្អាត ឬមិនបរិសុទ្ធឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកមានប្រសាសន៍ទៅគេថា៖ «បងប្អូនជ្រាបឬទេ វិន័យ*របស់សាសនាយូដាហាមមិនឲ្យសាសន៍យូដាទាក់ទងជាមួយជនបរទេស ឬក៏ចូលទៅក្នុងផ្ទះរបស់គេឡើយ។ ប៉ុន្តែ ព្រះជាម្ចាស់បានបង្ហាញខ្ញុំឲ្យដឹងថា មិនត្រូវប្រកាន់នរណាម្នាក់ថាជាមនុស្សដែលវិន័យហាមឃាត់មិនឲ្យទាក់ទង ឬជាមនុស្សមិនបរិសុទ្ធនោះឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចគាត់និយាយទៅគេថា អ្នករាល់គ្នាដឹងថា មនុស្សសាសន៍យូដាគ្មានច្បាប់នឹងសេពគប់នឹងសាសន៍ដទៃ ឬនឹងចូលទៅជិតគេឡើយ តែព្រះទ្រង់បានសំដែងឲ្យខ្ញុំដឹងថា មិនត្រូវរាប់អ្នកណាថាមិនស្អាត ឬមិនបរិសុទ្ធឡើយ អាល់គីតាប គាត់មានប្រសាសន៍ទៅគេថា៖ «បងប្អូនជ្រាបឬទេ ហ៊ូកុំរបស់សាសនាយូដា ហាមមិនឲ្យសាសន៍យូដាទាក់ទងជាមួយជនបរទេស ឬក៏ចូលទៅក្នុងផ្ទះរបស់គេឡើយ។ ប៉ុន្ដែ អុលឡោះបានបង្ហាញខ្ញុំឲ្យដឹងថា មិនត្រូវប្រកាន់នរណាម្នាក់ថា ជាមនុស្សដែលហ៊ូកុំហាមឃាត់មិនឲ្យទាក់ទង ឬជាមនុស្សមិនបរិសុទ្ធនោះឡើយ។ |
ជាពួកអ្នកដែលពោលថា: ‘ចូរឈរនៅដោយឡែកទៅ កុំចូលមកជិតអញឡើយ ពីព្រោះអញវិសុទ្ធជាងឯង’។ អ្នកទាំងនោះជាផ្សែងនៅរន្ធច្រមុះរបស់យើង ជាភ្លើងដែលឆេះវាល់ព្រឹកវាល់ល្ងាច។
ពួកគេបានឃើញថាសិស្សខ្លះរបស់ព្រះអង្គហូបនំប៉័ងដោយដៃមិនបរិសុទ្ធ គឺដៃដែលមិនបានលាង។
ពួកផារិស៊ីនោះបានឈរអធិស្ឋានសេចក្ដីទាំងនេះនឹងខ្លួនឯងថា: ‘ព្រះអើយ ទូលបង្គំអរព្រះគុណព្រះអង្គ ដែលទូលបង្គំមិនដូចមនុស្សឯទៀតដែលជាមនុស្សជំរិតគេ មនុស្សទុច្ចរិត មនុស្សផិតក្បត់ ហើយក៏មិនដូចអ្នកទារពន្ធនេះដែរ។
ពួកគេនាំព្រះយេស៊ូវពីកៃផាសទៅវិមានអភិបាល; ពេលនោះជាពេលព្រឹកព្រលឹម។ ពួកគេមិនចូលទៅក្នុងវិមាននោះទេ ដើម្បីកុំឲ្យត្រូវបានធ្វើឲ្យសៅហ្មង ក្រែងលោមិនបានហូបអាហារបុណ្យរំលង។
នៅពេលនោះ ពួកសិស្សរបស់ព្រះអង្គមកដល់ ហើយពួកគេក៏ភ្ញាក់ផ្អើលដែលព្រះអង្គកំពុងមានបន្ទូលជាមួយស្ត្រីម្នាក់ ប៉ុន្តែគ្មានអ្នកណាទូលសួរថា: “លោកគ្រូត្រូវការអ្វី?” ឬ “ហេតុអ្វីបានជាលោកគ្រូនិយាយជាមួយនាង?” ឡើយ។
ស្ត្រីជនជាតិសាម៉ារីនោះទូលព្រះអង្គថា៖ “លោកជាជនជាតិយូដា ម្ដេចក៏សុំផឹកពីខ្ញុំដែលជាស្ត្រីជនជាតិសាម៉ារីដូច្នេះ?”។ ដ្បិតជនជាតិយូដាមិនសេពគប់ជាមួយជនជាតិសាម៉ារីទេ។
ហេតុនេះហើយបានជាខ្ញុំមកដោយឥតប្រកែកឡើយ ពេលត្រូវបានអញ្ជើញមក។ ដូច្នេះ ខ្ញុំសូមសួរថា តើអ្នករាល់គ្នាបានអញ្ជើញខ្ញុំមកសម្រាប់ការអ្វី?”។
នោះក៏មានសំឡេងនិយាយពីលើមេឃជាលើកទីពីរថា:‘អ្វីដែលព្រះបានជម្រះហើយ អ្នកមិនត្រូវហៅថាសៅហ្មងឡើយ’។